[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនមួយ បានធ្វើការចំលងនៅរថយន្ត Rolls-Royce Phantom ដើម្បីផលិតនិងដាក់លក់នៅទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ទាបជាង ២ ពាន់ដុល្លារ ។
សម្រាប់រូបរាងផ្នែកខាងក្រៅរបស់រថយន្តនេះ ត្រូវបានឌីស្សាញជាប្រភេទរថយន្តខ្នាតតូច នៅផ្នែកខាងមុខត្រូវបំពាក់ប៉ាណា ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ដូចគ្នាទាំងស្រុងនៅទៅរថយន្តរបស់ក្រុមហ៊ុន Rolls-Royce ដោយខុសគ្នាត្រង់មិនមានរូបតំណាងរបស់ក្រុមហ៊ុនចក្រភពអង់គ្លេសប៉ុណ្ណោះ ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ជាប្រភេទអេក្រង់ភ្លោះ រួមទាំងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ផងដែរ ។ ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ ក្រុមហ៊ុនរបស់រថយន្ត មិនបានបង្ហាញព័ត៌មានលម្អិតនៅឡើយនោះទេ ៕