Rolls-Royce ចង់ផលិតឡានប្រភេទ Coachbuilt ឲ្យបានច្រើនបន្ថែមទៀត

ក្រុមហ៊ុន Rolls-Royce បានបង្ហាញអំពីគោលបំណងចង់បញ្ចេញលក់រថយន្ត Coachbuild ម៉ូដែលថ្មី ដូចជារថយន្ត Boat Tail នៅរៀងរាល់ពីរឆ្នាំម្ដង។

រថយន្ត Boat Tail គឺជាលទ្ធផលនៃការងាររយៈពេល៤ឆ្នាំ ដែលបានកំណត់ថាផលិតត្រឹម៣គ្រឿង ហើយរថយន្តនីមួយៗមានតម្លៃ ២៨លានដុល្លារ ដែលជាតម្លៃថ្លៃជាងគេក្នុងលោក។ នាយកប្រតិបត្តិ Rolls-Royce និយាយថាប្រសិនបើរថយន្ត Coachbuilt ប្រភេទនេះមានតម្រូវការ ក្រុមហ៊ុននឹងផលិតវាបន្ថែមទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Müller-Otvös បាននិយាយថា ៖ “Sweptail គឺជារថយន្តដែលផលិតឡើងជាពិសេសជាមួយអតិថិជនម្នាក់ ហើយរថយន្តនេះទទួលបានការចាប់អារម្មណ៍មិនគួរឲ្យជឿ។ យើងទទួលបានការចាប់អារម្មណ៍ពីអតិថិជនជាច្រើន ថាតើពួកគេអាចទទួលបានការជ្រើសរើសសម្រាប់គម្រោងការ Coachbuilt បន្ទាប់ឬអត់។ គំនិតរបស់យើងគឺចង់ធ្វើគម្រោងការមួយនៅរៀងរាល់ពីរឆ្នាំ។ មិនថារថយន្តមួយគ្រឿង ឬបីគ្រឿង ដែលផលិតឡើងដោយប្រើប្រាស់គំនិតរបស់អតិថិជន និងបន្ថែមនូវរសជាតិរបស់យើងពីលើ។”

បើតាមលោក Müller-Otvös បានឲ្យដឹងថាអតិថិជននៃម៉ាកសាខា Coachbuild របស់ខ្លួនគឺសុទ្ធសឹងតែជាអតិថិជន Rolls-Royce ស្មគ្រ័ស្មោះ ហើយពួកគេបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការឌីហ្សាញ និងអភិវឌ្ឍន៍រថយន្ត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម