[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Scout ដែលស្ថិតក្រោមក្រុមហ៊ុន Volkswagen Group បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធចំនួន ២ម៉ូដែលរួមមាន Terra និង Traveler បន្ទាប់ពីរយៈពេល ៤៤ឆ្នាំ គ្រោងនឹងចេញលក់ក្នុងឆ្នាំ ២០២៧ នៅទីផ្សារសហរដ្ឋអាមេរិក ជាមួយតម្លៃលក់ខ្ទង់ ៥០ ០០០ ដុល្លារ ។
រថយន្តទាំង ២ម៉ូដែលនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង body-on-frame បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានខ្ទង់ ៤០០ សេះ និងកម្លាំងរមួល ១ ៣៥៥ ញ៉ូតុនម៉ែត្រ ផ្គួបដោយអាគុយអាចបើកបរបានចម្ងាយ ៥៦៤ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ព្រមតាំងគាំទ្រដោយប្រព័ន្ធ 800-volt-class ដែលអាចជួយបង្កើនប្រសិទ្ធភាព និងការសាកថ្មលឿនផងដែរ ។
គួរឲ្យដឹងថា សម្រាប់ម៉ូដែល Terra គឺជាប្រភេទភីកអាប់ ខណៈម៉ូដែល Traveler ជាប្រភេទ SUV ដែលផលិតឡើងផ្តោតទៅលើការបើកបរ Off-road ជាមួយការរូបរាងផ្នែកខាងក្រៅបែបអនាគត ដែលមានប៉ាណាជាប់ជាមួយចង្កៀងមុខ LED ស្រដៀងគ្នាទៅនឹរថយន្តរបស់ក្រុមហ៊ុន Rivian ។
ចំពោះនៅផ្នែកខាងក្នុងវិញ បំពាក់ដៃចង្កូតអេឡិចត្រូនិច ក៏ដូចជាកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំ ជាដើម ៕