កូនទ្បានអគ្គិសនីចិន Chery QQ Ice Cream សាកថ្មម្តងជិះបានចម្ងាយ ១៧០ គ.ម តម្លៃខ្ទង់ ៤ ពាន់ដុល្លារ ក្នុងប្រទេសចិន

{ទីផ្សារបរទេស} កូនទ្បានអគ្គិសនីចិន Chery QQ Ice Cream ស៊េរីឆ្នាំ២០២២ បានចាប់ផ្តើមដាក់លក់ក្នុងប្រទេសចិន ជាមួយនឹងការសាកថ្មម្តងរត់បានចម្ងាយ ១៧០ គីទ្បូម៉ែត្រ។

កូនទ្បានអគ្គិសនីចិន Chery QQ Ice Cream មានប្រវែងសរុប ២ ៩៨០ មម ទទឺង ១ ៤៩៦ មម កម្ពស់ ១ ៦៣៧ មម និងគម្លាតកង់មុខក្រោយ ១ ៩៦០ មម ទំហំតូច សាកសមសម្រាប់ប្រើប្រាស់ក្នុងទីក្រុងជាចម្បង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការរចនាផ្នែកខាងក្រៅរបស់ Chery QQ Ice Cream វាត្រូវបានឌីហ្សាញទ្បើងផ្តើលភាពស្រល់ស្អាតសម្រាប់ជំនាន់ថ្មីនេះដោយបំពាក់នូវចង្កៀងមុខ LED និង ចង្កៀងក្រោយបែបរចនាជារាងអក្សរ U ប្លែកជាមួយនឹងការរចនាតួរាងប្រអប់ ដើម្បីបង្កើនទំហំផ្ទៃខាងក្នុង។

សម្រាប់កូនទ្បានអគ្គិសនី Chery QQ Ice Cream បានបំពាក់ដោយម៉ូទ័រអគ្គិសនី ១ ផលិតកម្លាំង ២៧ សេះ និងកម្លាំងរមួល ៨៥ ញ៉ូតុនម៉ែត្រ ជាមួយនឹងជម្រើសអាគុយទំហំ ៩.៦ គីទ្បូវ៉ាត់ អាចបើកបរបានចម្ងាយ ១២០ គីទ្បូម៉ែត្រ ពេលសាកថ្មម្តង និងជម្រើសអាគុយទំហំ ១៣.៩ គីទ្បូវ៉ាត់ អាចបើកបរបានចម្ងាយ ១៧០ ផងដែរ។

យ៉ាងណាមិញចំពោះតម្លៃកូនទ្បានចិនអគ្គិសនី  Chery QQ Ice Cream មានជម្រើស ៣ ម៉ូឌែល ដូចជា៖ Pludding, Cone និង Sundae តម្លៃចាប់ពី ៤ ៦៧៩ ​ដុល្លារ ឬ ៦ ៨៥៥ ដុល្លារ ដែលត្រូវបានគេបញ្ចេញឱ្យអតិថិជនចិននៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២១។ បន្ថែមពីនេះកូនទ្បានចិនអគ្គិសនី ក៏ជាដៃ ដៃគូប្រកួតប្រជែងផ្ទាល់របស់ Hongguang MINI EV ដែលបានក្លាយជាការពេញនិយមយ៉ាងខ្លាំងពីប្រជាជនចិននាពេលបច្ចុប្បន្ននេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម