Sixt គ្រោងនឹងទិញរថយន្តអគ្គិសនីចំនួន ១០០ ០០០ គ្រឿងពីក្រុមហ៊ុន BYD សម្រាប់ដាក់ជួលនៅអឺរ៉ុប

[បរទេស] ក្រុមហ៊ុន SIXT ដែលជាក្រុមហ៊ុនជួលរថយន្តដ៏ធំនៅប្រទេសអាឡឺម៉ង់ បានធ្វើការវិនិយោគលើកិច្ចសន្យាដើម្បីបញ្ជាទិញរថយន្តអគ្គិសនីជាង ១០០ ០០០ គ្រឿង ពីក្រុមហ៊ុំន BYD ក្នុងរយៈពេល ៦ឆ្នាំខាងមុខ ដោយការដឹកជញ្ជូនលើកដំបូងចាប់ផ្តើមនៅត្រីមាសទី ៤ ឆ្នាំ ២០២២។

ក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន (NEVs) បច្ចុប្បន្នកំពុងធ្វើឱ្យមានភាពជឿនលឿនពេញលេញនៅក្នុងទ្វីបអឺរ៉ុប។ ទោះបីជានៅក្នុងខែកញ្ញាឆ្នាំ ២០២២ ពួកគេបានលក់រថយន្តអគ្គិសនីជាង ២០០ ០០០ គ្រឿង ដែលនេះជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ម៉ាករថយន្តអគ្គិសនីរបស់ចិនដែលបានបង្កើតការលក់ដ៏ធំនៃរថយន្តថាមពលថ្មី (NEVs) ក្នុងរយៈពេលត្រឹមតែមួយខែ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD បានចូលទៅក្នុងសម្ព័ន្ធភាពជាមួយក្រុមហ៊ុនជួលរថយន្តអាល្លឺម៉ង់ SIXT ដែលសន្យាទិញរថយន្តអគ្គិសនីចំនួន ១០០ ០០០ គ្រឿងពីក្រុមហ៊ុនផលិតរថយន្តថាមពលថ្មី (NEV) ដ៏ធំបំផុតរបស់ប្រទេសចិននៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។

អតិថិជន SIXT ដំបូង​គេ​ដែល​ទទួល​បាន​បទពិសោធន៍​លើ​រថយន្ត BYD ឆ្នាំ​នេះ​នឹង​រួម​មាន​អតិថិជន​ក្នុង​ប្រទេស​អាល្លឺម៉ង់ បារាំង ហូឡង់ និង​ចក្រភព​អង់គ្លេស។ រថយន្តអគ្គិសនី SIXT ដំបូងបង្អស់របស់ BYD នឹងត្រូវបានបង្ហាញដល់អតិថិជនគឺ ATTO 3 ដែលជាប្រភេទ SUV ផ្អែកលើគ្រោងឆ្អឹង e-Platform 3.0 ចុងក្រោយបង្អស់របស់ BYD និងត្រូវបានគេស្គាល់នៅក្នុងប្រទេសចិនថា Yuan Plus ដែលបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២០១ សេះ ផ្គួបជាមួយអាគុយ BYD blade batteries អាចបើកបរបានចម្ងាយ ៤២០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។

កិច្ចព្រមព្រៀងរបស់ Sixt ជាមួយ BYD អនុវត្តតាមគោលដៅនិរន្តរភាពរបស់ខ្លួន ក្រុមហ៊ុនជួលរថយន្តយក្សរបស់អាល្លឺម៉ង់សង្ឃឹមថានឹងប្រើប្រាស់រថយន្តជួលអគ្គិសនី ៧០% ដល់ ៩០% របស់ខ្លួននៅឆ្នាំ ២០៣០ ពីក្រុមហ៊ុន Audi, Opel, Renault, BMW, Peugeot និង Tesla ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម