Sony និង Honda ចាប់ដៃគ្នាបង្កើតក្រុមហ៊ុនផលិតរថយន្តអគ្គិសនីថ្មី ដើម្បីចង់បំបាក់ Tesla

[បរទេស] Afeela ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Sony និងក្រុមហ៊ុន Honda បានបង្កើតឡើងនៅក្នុងឆ្នាំ ២០២២ គ្រោងនឹងបង្ហាញរថយន្តអគ្គិសនីសុទ្ធចំនួន ៣ មុនឆ្នាំ ២០៣០ ជាមួយតម្លៃទាបក្នុងគោលបំណងដើម្បីប្រកួតប្រជែងជាមួយនឹងរថយន្ត Tesla នៅទីផ្សារសហរដ្ឋអាមេរិក ។

ក្រុមហ៊ុនយក្សរបស់ជប៉ុនទាំង ២ នេះ ដែលបានបណ្តាក់ទុនរួមគ្នានេះ មានឈ្មោះថា Sony Honda Mobility ដោយបានបង្ហាញចេញនៅគំរូរថយន្តប្រភេទ sedan អគ្គិសនីសុទ្ធដំបូងរបស់ខ្លួន នៅក្នុងពិព័រណ៍ CES Auto 2023 ។ លើសពីនេះ សម្រាប់រថយន្តប្រភេទ sedan នេះនឹងចេញលក់នៅក្នុងឆ្នាំ ២០២៥ ខណៈរថយន្តប្រភេទ SUV នឹងបង្ហាញខ្លួននៅក្នុងឆ្នាំ ២០២៧ ព្រមទាំងរថយន្តតូចដែលមានតម្លៃទាបនឹងមកដល់នៅឆ្នាំ ២០២៨ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែលថា សម្រាប់រថយន្តទាំង ៣ នេះនឹងត្រូវដាក់បង្ហាញចេញក្រោមម៉ាកយីហោ Afeela ហើយនឹងប្រើប្រាស់នៅគ្រោងឆ្អឹងដូចគ្នាទាំងអស់ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម