[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Subaru បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Subaru Chiffon ជាម៉ូដែលថ្មីស្រឡាងរបស់ក្រុមហ៊ុន ប្រភេទ Van ខ្នាតតូច ដែលមានតម្លៃលក់ចាប់ពី ១១ ៣៣៦ ដុល្លារ នៅទីផ្សារប្រទេសជប៉ុន ។
Subaru Chiffon ដំណើរការដោយម៉ាស៊ីន 660cc ទំហំ ៣ស៊ីឡាំង អាចផលិតកម្លាំងបាន ៥១ សេះ និងកម្លាំងរមួល ៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូប្រភេទបើកបរប៉ុង ១ ។
សម្រាប់ផ្នែកខាងក្រៅរបស់រថយន្តនេះ មានលក្ខណៈបែប Adventure ជាមួយរូបរាងបែបប្រអប់ជ្រុង ដោយផ្នែកខាងមុខមានប៉ាណាជាប់សងខាងចង្កៀងមុខ LED ក៏ដូចជាកាងការពារផ្តល់ឲ្យរថយន្តនេះកាន់តែមានភាពហាប់ណែន រួមទាំងទ្វារចំហៀងប្រភេទរូតអូតូ និងចង្កៀងក្រោយប្រភេទ LED ផងដែរ ។
ចំពោះនៅផ្នែកខាងក្នុងវិញបំពាក់ដោយឧបករណ៍ការពារពីការជ្រាបទឹក និងកៅអីអ្នកដំណើរខាងមុខដែលអាចបត់បាន ដែលផ្តល់នៅទំហំធំទូលាយ ព្រមទាំងអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញជាដើម ៕