
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Subaru បានធ្វើការដាក់បញ្ចេញនៅរថយន្ត Subaru REX ប្រភេទប្រើអគ្គីសនី លាយសាំង EREV សម្រាប់អតិថិជនរបស់ខ្លួននៅប្រទេសកំណើត ពោលគឺទីផ្សារប្រទេសជប៉ុន ជាមួយតម្លៃលក់ចាប់ពី ១៤ ៥០០ ដុល្លារ ដល់ ១៨ ០០០ ដុល្លារប៉ុណ្ណោះ ។
Subaru REX ប្រភេទ EREV នេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង DNGA platform ដំណើរការដោយបច្ចេកវិទ្យា e-Smart Hybrid technology ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ និងម៉ូទ័រអគ្គីសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ២០០ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ មានកម្រិតស៊ីប្រេងខ្ទង់ ៣,៥ លីត្រ/១០០ គីឡូម៉េត្រ ខណៈទំហំអាគុយ និងចម្ងាយបើកបរ Subaru មិនទាន់បង្ហាញទេ ។
សម្រាប់រថយន្តនេះ មានទំហំប្រហាក់ប្រហែលទៅនឹងម៉ូដែល Toyota Raize ហើយ Subaru និងផ្តល់នៅជម្រើសចំនួន ២ រួមមាន Subaru REX G-hybrid និង Subaru REX Z-hybrid ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយចង្កៀងមុខ-ក្រោយ LED ក៏ដូចជាថាសកង់ស្ព័រទំហំ ១៧អ៉ីញជាដើម ។
រីឯនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៊ីញ បន្ថែមពីនេះ ក៏បានបំពាក់ជាមួយប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរដ៏ឆ្លាតវៃ ADAS ផងដែរ ៕