Subaru ចេញឡាន WRX Club Spec ឆ្នាំ២០២១ ពិសេសថ្មី ផលិតតែ១៥០គ្រឿងគត់

ក្រុមហ៊ុន Subaru បានប្រកាសចេញរថយន្ត WRX ប្រភេទ Club Spec Limited Edition ស៊េរីឆ្នាំ២០២១ ពិសេសថ្មី ដែលនឹងផលិតតែ ១៥០គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី។

រថយន្ត Subaru WRX Club Spec Limited Edition មានបំពាក់កៅអីស្ព័រ Recaro នៅខាងមុខ និងដៃចង្កូត STI យ៉ាងពិសេស។ បន្ថែមពីនេះវាបំពាក់ Speaker ប្រភេទ Harman Kardon ចំនួន៨គ្រាប់ ថែមទាំងមាន Subwoofer និង Amplifier មួយទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

WRX Club Spec នេះមានចំនួន ៣ពណ៌ គឺ WR Peal Blue, Crystal Blue Silica និង Crystal White Pearl, យ៉ាន់ Alloy ទំហំ ១៨អ៊ីញ និងឡូហ្គូ Club Spec ពណ៌ខ្មៅគ្រើម។ វាក៏មានជម្រើសលេខដៃ ៦វគ្គ ដែលភ្ជាប់មកជាមួយនឹងហ្វ្រាំង Brembo ផងដែរ។

មិនខុសពីម៉ូដែល WRX ផ្សេងឡើយ រថយន្ត Club Spec Limited Edition នេះបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ប្រភេទ Boxer Engine ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៦៤សេះ។ ចំពោះតម្លៃរបស់វាវិញ គឺចាប់ពី ៣៤ ៤៧០ដុល្លារ សម្រាប់ម៉ូដែលលេខដៃ និង ៣៥ ២៦០ដុល្លារ សម្រាប់ម៉ូដែលលេខអូតូ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម