SUV កៅអី ៣ជួរ ឆ្នាំ២០២២ ថ្មីរបស់ Kia ចេញផ្លូវការ តម្លៃចាប់ពី ៣ម៉ឺនដុល្លារ

ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Kia បានធ្វើការប្រកាសចេញរថយន្ត Telluride ឆ្នាំ២០២២ ថ្មីជាផ្លូវការ ជាមួយការអាប់ដេតថ្មីបន្ថែម កាន់តែទាក់ទាញ។

បើសិនក្រឡេកទៅមើលរូបរាងផ្នែកខាងក្រៅ ឃើញថារថយន្ត Telluride បានទទួលការអាប់ដេតថ្មីលើប៉ាណាខាងមុខ ជាមួយឡូហ្គូ Kia រួមជាមួយឡូហ្គូថ្មី នៅលើទ្វាខាងក្រោយផងដែរ។ រីឯផ្នែកខាងក្នុង សម្រាប់ម៉ូឌែល LX និង S បានបំពាក់ជាមួយអេក្រង់កម្សាន្តទំហំ ១០,២៥អ៊ីញ ភ្ជាប់ដោយមុខងារ GPS Navigation និងបានផ្លាស់ប្តូរនូវកុងទ័របង្ហាញទំហំ ៨អ៊ីញ លើម៉ូឌែលមុនមកស្តង់ដា។ បន្ថែមពីនេះក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការបើកបន្ថែមដូចជា Automatic Climate Control System, Highway Driving Assist និង Navigation-Based Smart Cruise Control-Curve system ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Telluride ឆ្នាំ២០២២ បំពាក់ជាមួយម៉ាស៊ីនចំណុះ ៣,៨លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៩១សេះ និងកម្លាំងរមួល ៣៥៥ញ៉ូតុនម៉ែត្រ។ ដោយភ្ជាប់ជាមួយប្រអប់លេខ ៨វគ្គអូតូ និងជម្រើសប្រព័ន្ធបើកបរប៉ុងមួយ ឬ ប៉ុងពីរ។ បន្ថែមពីនេះ សម្រាប់ប្រភេទប៉ុងមួយបើការចម្ងាយ ១០០គីឡូម៉ែត្រ ស៊ីប្រេងជាមធ្យម ១០លីត្រ និងប្រភេទប៉ុងពីរ ស៊ីប្រេងជាមធ្យម ១១លីត្រ។

រថយន្ត Telluride ឆ្នាំ២០២២ មាន ៥ជម្រើសម៉ូឌែល LX, S, EX, SX និង SX-P។ ដោយម៉ូឌែល LX មានតម្លៃចាប់ពី ៣២ ៧៩០ដុល្លារ, ម៉ូឌែល S ចាប់ពី ៣៥ ២៩០, ម៉ូឌែល EX ចាប់ពី ៣៧ ៧៩០ដុល្លារ, ម៉ូឌែល SX ចាប់ពី ៤២ ៦៩០ដុល្លារ និង SX-P មានតម្លៃ ៤៦ ៨៩០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម