ក្រុមហ៊ុនផលិតរថយន្តចិន Great Wall Motors បានបង្ហាញចេញគំនូរព្រាងមួយឈុតដែលបង្ហាញពីរថយន្តប្រភេទ SUV ខ្នាតធំរបស់ពួកគេដែលមានឈ្មោះថា Tank 600 មុនពេលរូបថតត្រូវបានបែកធ្លាយ ដែលបង្ហាញអោយឃើញនូវការរចនារូបរាងកាន់តែប្រសើ ដែលត្រៀមរួចជាស្រេចសម្រាប់ការផលិត។
សម្រាប់ទំហំនៃរថយន្ត Tank 600 គេឃើញថាវាមានទំហំធំជាងរថយន្ត Land Cruiser Prado ដោយតាមទិន្នន័យបែកធ្លាយ វាមានប្រវែងសរុប ៥ ០៧០ម.ម, ទទឹង ១ ៩៣៤ម.ម, កម្ពស់ ១ ៩០៥ម.ម និងប្រវែងពីកង់មុខដល់កង់ក្រោយ ២ ៨៥០ម.ម។
រថយន្ត Tank 600 នឹងដំណើការដោយម៉ាស៊ីន ៣ជម្រើសគឺ ២,០លីត្រ, ៣,០លីត្រ និង ៤,០លីត្រ។ សម្រាប់ម៉ាស៊ីនខ្លាំងបំផុត ៣,០លីត្រ Turbocharged មានកម្លាំងរហូតដល់ ៣៤៩សេះ និងដំណើការដោយប្រអប់លេខ ៩វគ្គអូតូ។
ម៉ូដែលនេះនឹងបង្ហាញខ្លួនមុនដំណាច់ឆ្នាំ ២០២១ ជាមួយគោលដៅផលិតកម្ម ៦០ ០០០គ្រឿង ដោយវាស្ថិតនៅលំដាប់លើ ម៉ូឌែល Tank 300 និងក្រោម Tank 700 និងTank 800 ដែលនឹងបង្ហាញខ្លួននាពេលខាងមុខ៕