SUV ប្រើអគ្គិសនីរបស់ Ford បំផុសគំនិតតាមម៉ូដែល Mustang អាចមានរូបរាងបែបនេះ

រថយន្ត SUV ដំណើរការដោយថាមពលអគ្គិសនីថ្មីរបស់ក្រុមហ៊ុន Ford នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ១៧ វិច្ឆិកា ២០១៩ ខាងមុខនេះ។

បើតាមពាក្យចចាមអារ៉ាមបានឱ្យដឹងថា វាអាចនឹងប្រើឈ្មោះ Ford Mach E ឬ Mach 1 ខណៈរូបភាព Render បានបង្ហាញឱ្យឃើញពីរូបរាងដ៏ទាក់ទាញរបស់វា ដែលបំផុតគំនិតតាមរថយន្តស្ព័រ Ford Mustang។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅពីមានរូបរាងស្រដៀងគ្នា Ford បានសន្យាថា រថយន្ត SUV អគ្គិសនីនោះនឹងមានសមត្ថភាពបើកបរ និង បត់បែនដូច Mustang ដែរ ។ Ford Mach E ឬ Mach 1 ទំនងនឹងមានទាំងជម្រើសប៉ុងមួយវិលកង់ក្រោយ និងប៉ុងពីរ ហើយថែមទាំងមានជម្រើសកម្លាំងខុសគ្នាទៀតផង។

យ៉ាងណាមិញ Ford អះអាងថា Mach E ឬ Mach 1 នឹងផ្តល់ចម្ងាយបើកបរ ៦០០គីឡូម៉ែត្ររាល់ពេលសាកភ្លើងពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម