SUV ៨កៅអីឥណ្ឌាមួយនេះ មានកម្លាំងដល់ ១ ៥០០សេះ និងអាចបើកបានចម្ងាយ ជាង ១ពាន់គីឡូម៉ែត្រ

[ទីផ្សារបរទេស] កាលពីពេលកន្លងនេះ ក្រុមហ៊ុនផលិតរថយន្តឥណ្ឌា Triton Electric Vehicle Company បានធ្វើការបង្ហាញចេញអំពីព័ត៌មានលម្អិតនៃរថយន្តអគ្គិសនី Model H ដែលជារថយន្ត SUV អគ្គិសនី ប្រភេទ ៨កៅអីតម្លៃ ១៣៥ ០០០ដុល្លារ របស់ខ្លួន។

សម្រាប់រថយន្ត Model H បានបំពាក់មកជាមួយម៉ូទ័រអគ្គិសនីចំនួន ៤ ដែលអាចផលិតកម្លាំងបាន ១ ៥០០សេះ ដែលទទួលបានថាមពលពីអាគុយទំហំ ២០០គីឡូវ៉ាត់ម៉ោង ដែលផ្តល់អោយរថយន្តអាចបើកបរបានចម្ងាយ ១ ១២៦គីឡូម៉ែត្រ និងអាចស្ទុះពីល្បឿន ០-៩៦គ.ម/ម៉ប្រើពេល ២,៩វិនាទី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកឯប្រវែងនៃរថយន្ត វាមានប្រវែងសរុប ៥ ៦៩០មម, ទទឹង ២ ០៥៧មម, កម្ពស់ ១ ៨៨០មម, ប្រវែងគម្លាតកង់ ៣ ៣០២មម, ទំងន់ ២ ៤០៤គីឡូក្រាម និងមានសម្ថតភាពក្នុងការអូសសណ្តោងបានទម្ងន់ ៦ ៩៨៥គីឡូក្រាម។

គួររំលឹកផងដែរថា ក្រុមហ៊ុន Triton Electric Vehicle Company កំពុងធ្វើការសម្រេចចិត្តក្នុងរៀបចំរោងចក្រនៅ Gujarat ដែលមានទំហំ ៦០០ហិចតា របស់ខ្លួន ក្នុងការត្រៀមផលិតនាឆ្នាំ២០២៥ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម