ក្រៅពីរថយន្ត CR-V ក្រុមហ៊ុន Honda នៅមាន SUV ខ្នាតតូចមួយម៉ូដែលទៀត ដែលមានលក្ខណៈពិសេស និងមុខងារ ក៏ដូចជាការសន្សំសំចៃមិនចាញ់គ្នាប៉ុន្មានឡើយ នោះគឺម៉ូដែល Honda HR-V ហើយវាក៏កំពុងតែមានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាយើងផងដែរ។
ថ្វីបើមានឈ្មោះថាជា SUV ខ្នាតតូចមែន ប៉ុន្តែ Honda HR-V ស៊េរីឆ្នាំ២០២១ មានប្រវែងខ្លួន ៤,៣ម៉ែត្រ ទទឹង ១,៧ម៉ែត្រ កម្ពស់ ១,៦ម៉ែត្រ ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយ ២,៦ម៉ែត្រ ដែលជាហេតុធ្វើឲ្យវាមានកាប៊ីនខាងក្នុងធំទូលាយ សមល្មមសម្រាប់មនុស្ស ៥នាក់ អង្គុយយ៉ាងមានផាសុកភាពតែម្តង និងមានកម្ពស់បាតក្រោមខ្ពស់គឺ ១៨៥មីល្លីម៉ែត្រ ដែលធ្វើឲ្យការបើកបរកាន់តែងាយស្រួល និងមានទំនុកចិត្ត មិនថាបើកបរនៅក្នុងទីក្រុង ឬផ្លូវលំបាកឡើយ។
ប្រសិនបើក្រឡេកទៅមើលការឌីហ្សាញរូបរាងរបស់ Honda HR-V គឺពិតជាមានភាពស៊ីវីល័យមែនទែន ដោយបានលេងខ្លួនជាបែបស្ព័រ បានបំពាក់មកជាមួយចង្កៀងបំភ្លឺខាងមុខប្រភេទ LED ដែលអាចឡើងចុះស្វ័យប្រវត្តិ គួបផ្សំជាមួយនឹងចង្កៀងបំភ្លឺពេលថ្ងៃ LED និងអំពូលកាត់អ័ព្ទមួយគូផងដែរ។ បន្ថែមពីនេះក៏បានបំពាក់ជាមួយ ប៉ាណាប្រភេទក្រូម ពណ៍ខ្មៅលាយសអមជាមួយ Logo Honda ដែលមើលទៅពិតជាប្លែក និងទាក់ទាញខ្លាំង។
រីឯជំហៀងនៃរថយន្ត Honda HR-V ២០២១នេះ បានបំពាក់ជាមួយយ៉ាន់កង់ ដែលរចនាបែបស្ព័រទំហំ ១៧អ៊ីញ។ ហើយស៊ីញ៉ូនៅលើកញ្ចក់ទាំងសងខាងរបស់វា ក៏មានបំពាក់ដោយអំពូលLED ដែលធ្វើអ្នកដំណើរដទៃទៀតមើលឃើញកាន់តែច្បាស់ជាងមុន។ មិនតែប៉ុណ្ណោះ សូម្បីតែចង្កៀងក្រោយ និងភ្លើងហ្វ្រាំងក្រោយ សុទ្ធតែជាប្រភេទ LED ទាំងអស់ និងកាន់តែទំនើប សម្រាប់ការបើក-បិទឃ្លុបក្រោយវិញ គឺយើងអាចបើក-បិទដោយប្រើនូវប៊ូតុងចុចនៅផ្នែកខាងលើនៃទ្វា ដោយលើសពីនេះទៅទៀតនោះ កាន់តែងាយស្រួល និងឆ្លាតវៃ រថយន្តនេះបានបំពាក់មកជាមួយនូវមុខងារ Foot Sensor ដោយគ្រាន់តែគ្រវាសជើង វានឹងធ្វើការបិទ-បើកឃ្លុបក្រោយនេះដោយស្វ័យប្រវិត្តតែម្តង។ បន្ថែមពីនេះសម្រាប់ឃ្លុបក្រោយនៃរថយន្ត Honda HR-V ថ្មីនេះមានទំហំរហូតដល់ទៅ ៤៣១លីត្រឯណោះ ដែលមានភាពធំទូលាយ និងផ្តល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់អាចដាក់អីវ៉ាន់បានច្រើន ព្រមទាំងមានកន្លែងដាក់កង់សាគួរបានយ៉ាងស្រស់ស្អាតផងដែរ។
រីឯ ផ្នែកខាងក្នុងរថយន្ត Honda HR-V ពិតមានភាពធំទូលាយ ដោយខាងក្នុងរបស់ HR-V ឆ្នាំ ២០២១ នេះបានឌីហ្សាញឡើងដោយពណ៌ខ្មៅដែលផ្អែកលើការពេញនិយមរបស់អតិថិជនបែប Black Edition និងសូម្បីតែកៅអីក៏មានពណ៌ខ្មៅ ជាប្រភេទ Premium កាំម្ញី ពេលអង្គុយមានភាពទន់ត្រជាក់ស្រួលខ្លួន រីឯដៃចង្កូតវិញ គឺមានប៊ូតុងបន្ថែម-បន្ថយសម្លេង, Call និងលើកទូរស័ព្ទ ដែលធ្វើអោយមានភាពងាយស្រួលពេលកំពុងបើកបរ និងមាន Voice Control ដែលអាចបញ្ជាដោយប្រើប្រាស់សំលេងយើងផ្ទាល់ និងរួមមានជាមួយ Paddle Shift ដែលធ្វើអោយរថយន្តមានសន្ទុះកាន់តែខ្លាំង និងឆ្លាស់ប្រើប្រាស់លេខដៃដោយស្វ័យប្រវត្ថិ។
បន្ថែមពីនេះ HR-V ឆ្នាំ២០២១ ក៏បានបំពាក់ជាមួយអេក្រង់កម្សាន្ត Touchscreen ទំហំ ៧អ៊ីញ ដែលកាន់តែផ្តល់នូវសុវត្ថិភាព និងភាពជឿជាក់បន្ថែមទៀតនោះ នៅពេលយើងចូលចត ឬ ថយក្រោយវានឹងបង្ហាញរូបភាពច្បាស់ល្អ ដឹងពីឧបសគ្គ នៅលើអេក្រង់តែម្តង។ ហើយថែមទាំងអាចភ្ជាប់ទូរសព្ទដៃជាមួយមុខងារ Android Auto, Apple CarPlay ផែនទី, YouTube, Bluetooth និងរន្ធដោត USB ផងដែរ។ អ្នកបើកបរក៏ដូចជាអ្នករួមដំណើរ ក៏អាចកម្សាន្តអារម្មណ៍ជាមួយនឹងប្រព័ន្ធសំឡេង ៦គ្រាប់ជុំវិញរថយន្ត ជាមួយនឹងប្រព័ន្ធម៉ាស៊ីនត្រជាក់អូតូ ងាយស្រួលប្រើប្រាស់គ្រប់កាលៈទេសៈទាំងអស់។ កាន់តែពិសេសសម្រាប់អ្នកដំណើរអង្គុយក្រោយ ព្រោះ HR-V មានផ្តល់នូវរន្ធសាកភ្លើងចំនួន ២ ដូច្នេះការធ្វើដំណើរផ្លូវឆ្ងាយ នឹងលែងជាបញ្ហាទៀតហើយ។
រថយន្ត Honda HR-V ឆ្នាំ២០២១ មានបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៨លីត្រ ប្រភេទ SOHC i-VTEC ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៤០សេះ និងកម្លាំងបង្វិល ១៧២ Nm ដំណើរការដោយប្រអប់លេខអូតូ CVT ដែលធ្វើអោយរថយន្តផ្លាស់ប្តូរលេខពីមួយវគ្គ ទៅមួយវគ្គមិនកន្រ្ទាក់ បើកបរស្មូតល្អ និងស៊ីសាំងតិច ដោយជាមធ្យមត្រឹមតែ ៧លីត្រ/១០០គីឡូម៉ែត្រ និងមានចំណុះធុងសាំងដល់ ៥០លីត្រ ផ្តល់ភាពងាយស្រួលសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយ។
រថយន្ត Honda HR-V ថ្មីនេះក៏មានបំពាក់មកនូវបច្ចេកវិទ្យា ក៏ដូចជាមុខងារសុវត្ថិភាពជាច្រើន ដោយក្នុងនោះរួមមាន៖
- ពោងសុវត្ថិភាព សម្រាប់អ្នកបើកបរ និងអ្នកដំណើរ
- ប្រព័ន្ធហ្រ្វាំងដៃអេឡិចត្រូនិច Electronic Parking Brake (EPB)
- ប្រព័ន្ធហ្រ្វាំងជំនួយពេលឈប់ស្តុប Auto Brake Hold (ABH)
- ប្រព័ន្ធចាក់សោរអូតូ Auto Door Lock/Unlock
- ប្រព័ន្ធសោរសុវត្ថិភាពការពារកូនក្មេង (Child Safety Lock)
- ប្រព័ន្ធហ្រ្វាំងសុវត្ថិភាព ABS
- ប្រព័ន្ធបែងចែកសំពាធហ្រ្វាំងការពារមិនអោយក្រឡាប់ (EBD)
- ប្រព័ន្ធទប់លំនឹង និងការពារប្រឡាប់ Vehicle Stability Assist (VSA)
- ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត ដោយមិនអោយរអិលថយក្រោយ Hill Start Assist (HSA)
- ប្រព័ន្ធផ្តល់សញ្ញាពេលមានអាស័ន្ន Emergency Stop Signal (ESS)
- ប្រព័ន្ធការពារចោរកម្ម (Immobilizer)
- កាមេរ៉ាក្រោយជំនួយពេលចូលចត (Reverse Camera)
- Sensor មុខ និងក្រោយ ចំនួន ៦គ្រាប់
- គ្រោងឆ្អឹងសាក់ស៊ីដែកថែប Advanced Compatibility Engineering (ACE + GCON Body Structure)
សម្រាប់រថយន្ត HR-V ឆ្នាំ២០២១នេះ មានតម្លៃ ៤៤ ៩០០ ដុល្លារ ប្រសិនបើបងប្អូនមានចំណាប់អារម្មណ៌ អាចធ្វើការទស្សនារថយន្តដោយ ផ្ទាល់នៅក្រុមហ៊ុន ភ្នំពេញហុងដា ដែលមានអាស័យដ្ឋានស្ថិតនៅលើផ្លូវសហព័ន្ធរុស្សី ទល់មុខនឹងព្រលានយន្តហោះភ្នំពេញអន្តរជាតិ និងលេខទូរស័ព្ទ ០២៣ ៩០១ ៨៥៨ / ០១៦ ៧៧២ ៥៨៥ / ០១៧ ៨៩៩ ៨៥៥ ឬតាមរយ: Facebook Page : Honda Car Cambodia៕