Ford Bronco Sport គឺជារថយន្តដែលទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតមួយ ហើយត្រូវបានកំណត់ឲ្យបង្ហាញខ្លួនជាផ្លូវការ នៅក្នុងកម្មវិធី New York Auto Show នាខែមេសានេះ។
ផ្ទុយទៅវិញ ដោយសារតែការផ្ទុះឡើងនៃវីរុស COVID-19 កំពុងកើតមានឡើង កម្មវិធី New York Auto Show ក៏ត្រូវបានលុបចោល ខណៈការបង្ហាញខ្លួនក៏ត្រូវពន្យាពេលផងដែរ។
យោងតាមគេហទំព័រ Automotive News បានឲ្យដឹងថា សង្វាក់ផលិតកម្មនៃរថយន្ត Ford Bronco Sport ឥឡូវនេះត្រូវបានពន្យាពេល ២ខែទៀត ដោយដំបូងត្រូវកំណត់ឲ្យចាប់ផ្តើមនៅថ្ងៃទី១៣ ខែកក្កដា ប៉ុន្តែឥឡូវនេះវានឹងចាប់ផ្តើមផលិតនៅថ្ងៃទី០៧ ខែកញ្ញា វិញ។
Bronco Sport នឹងបំពាក់ម៉ាស៊ីនចំនួន ២ជម្រើស គឺ ចំណុះ ១,៥លីត្រ turbocharged ទំហំ ៣ស៊ីឡាំង និងចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង៕