Suzuki Alto K10 បង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសឥណ្ឌា ជាមួយតម្លៃចាប់ពីខ្ទង់ ៥ ០០០ ដុល្លារ​ប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Suzuki Alto K10 ជា​ផ្លូវ​ការ​ក្នុង​ប្រទេស​ឥណ្ឌា​ជាមួយ​នឹង​ការ​អាប់ដេត​រូបរាង​ថ្មី​កាន់​តែ​ទំនើប​ជាមួយ​នឹង​តម្លៃ​លក់​ចន្លោះ​ពី ៤ ៩៨៤ ដុល្លារ ដល់​ ៧ ៣០៨ ដុល្លារ។

សម្រាប់រថយន្ត Suzuki Alto K10 ផលិតឡើងដោយស្ថាបត្យកម្ម Heartect Alto K10 មានប្រវែងសរុប ៣ ៥៣០ ម.ម ទទឹង ១ ៤៩០ ម.ម កំពស់ ១ ៥២០ ម.ម និងប្រវែងគន្លាតកង់មុខក្រោយ ២ ៣៨០ ម.ម។ ផ្នែក​ខាង​ក្រៅ​ត្រូវ​បាន​រចនា​កាន់តែ​ទំនើបជាងមុន ដោយបំពាក់ជាមួយប៉ាណាមុខមួយផ្ទាំងធំរចនាជាសំណាញ់ Honeycomb អបដោយចង្កៀងមុខប្រភេទ Halogen និងថាសកង់ស្ព័រទំហំ ១៣ អ៊ីញ។

ពាណិជ្ជកម្ម

រីឯនៅផ្នែកខាងក្នុងត្រូវបានបំពាក់ដោយអេក្រង់កុងទ័រព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ៧ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto, ឧបករណ៍បំពងសម្លេងចំនួន ៤ ចំនុច និងប្រព័ន្ធសុវត្ថិភាពមានដូចជា ពោងសុវត្ថិភាពពីរ, ប្រព័ន្ធហ្វំា្រងសុវត្ថភាព ABS, EBD, សេនស័រជំនួយពេលចូលចត និងប្រព័នចាក់សោទ្វារដោយស្វ័យប្រវត្តិជាដើម។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ​ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ​ ១,០ លីត្រ ប្រភេទ K-Series ដែលផលិតកម្លាំងបាន ៦៦ សេះ និងកម្លាំងរមួល ៨៩ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខដៃ ៥ វគ្គ និងប្រអប់លេខអូតូប្រភេទ AGS៕

Sponsored