Suzuki Brezza រូបរាងថ្មី កាន់តែសន្សំសំចៃ បង្ហាញខ្លួនជាផ្លូវការនៅទីផ្សារប្រទេសឥណ្ឌា

[ទីផ្សារបរទេស] ក្រុមហ៊ុន Suzuki ប្រចាំនៅប្រទេសឥណ្ឌា បានធ្វើការដាក់បង្ហាញជាផ្លូវការនៅរថយន្ត Suzuki Brezza ថ្មី​ ជាមួយនឹងការរចនាថ្មីទាំងខាងក្រៅ និងខាងក្នុង ព្រមទាំងដំណើរការដោយប្រព័ន្ធកូនកាត់ Hybrid ផងដែរ ដែលមានតម្លៃចាប់ពី ១០ ០៤៥ ដុល្លារ ដល់ ១៧ ៥២៩ ដុល្លារ នៅក្នុងទីផ្សារប្រទេសឥណ្ឌា។

រថយ​ន្ត Suzuki Brezza ថ្មី​ត្រូវ​បាន​រចនា​ឡើង​វិញ​ដោយ​មាន​ចង្កៀងមុខប្រភេទ dual LED និងអំបូលបំភ្លឺពេលថ្ងៃប្រភេទ​ LED និង​ប៉ាណាមុខ​តុបតែង​ដោយ​ក្រូម។ កាងខាងមុខពណ៌ខ្មៅធំ កញ្ចក់ចំហៀងពណ៌ខ្មៅ ចង្កៀងក្រោយ LED ផ្ដេក អង់តែន Shark Finn ដំបូលកញ្ចក់ sunroof និងកង់យ៉ាន់ស្ព័រទំហំ ១៦ អ៊ីញជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះការរចនាផ្នែកខាងក្នុង សង្កត់ធ្ងន់ទៅលើភាពប្រណីត ដោយបំពាក់ជាមួយកុងទ័រព័ត៌មានឌីជីថល, អេក្រង់កំសាន្តបញ្ឈរ touchscreen ទំហំ ៩ អ៊ីញ, ដៃចង្កូតប្រភេទ 3-spoke ថ្មី, អេក្រង់បង្ហាញលើកញ្ចក់ head-up display, ឧបករណ៍បំពងសំឡេង Arkamys, កាំមេរ៉ា ៣៦០ ដឺក្រេ, កន្លែងសាកថ្ម AC ខាងក្រោយ, កន្លែងសាកថ្មឥតខ្សែ  រួមទាំងបានបំពាក់ជាមួយបច្ចេកវិទ្យាសុវត្ថិភាព ADAS ថ្មី ពោងសុវត្ថិភាពចំនួន ៦ចំនុច។

ចូលទៅកាន់ផ្នែក​ម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ hybrid ផលិតកម្លាំងបាន ១០២ សេះ និងកម្លាំងរមួល ១៣៧ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខដៃ​ ៥វគ្គ និងប្រអប់លេខអូតូ ៦ វគ្គជាមួយនឹងចង្កឹះលេខ paddles gearshift៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម