Suzuki Jimny ថ្មី ប្រកាសចេញនៅជប៉ុន ទទួលបានការអាប់ដេតតិចបំផុត

រថយន្ត Suzuki Jimny ស៊េរីថ្មី នឹងចេញលក់នៅលើទីផ្សារប្រទេសជប៉ុន នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។

ចំពោះម៉ូដែលប្រើប្រអប់លេខអូតូ ៤វគ្គ ឥឡូវនេះមានមុខងារ automatic start-stop ដែលអាចកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និង កាត់បន្ថយកម្រិតស៊ីប្រេង ទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះជាយ៉ាងណាក៏ដោយ មុខងារ automatic start-stop នេះ នឹងដំណើរការតែនៅពេលរថយន្ត ប្រើម៉ូដបើកបរប៉ុងមួយ (two-wheel drive mode) ប៉ុណ្ណោះ។

បន្ថែមពីនេះ រថយន្ត Suzuki Jimny និង Jimny Sierra ឥឡូវនេះមានបំពាក់ចង្កៀងមុខអូតូ ទោះបីជាពួកវាមិនមានប្រព័ន្ធ Suzuki Safety Support ក៏ដោយ ក៏ដូចជា គម្របកង់សាគួ ទៀតផង។ ក្រៅពីនោះ មិនមានអ្វីផ្លាស់ប្តូរខុសពីស៊េរីមុនទៀតឡើយ ហើយវាក៏មិនទាន់ច្បាស់ឡើយថា ការអាប់ដេតថ្មីទាំងនេះនឹងមានលើទីផ្សារផ្សេងទៀត ឬក៏អត់។

គួរឲ្យដឹងដែរថា ចំពោះទីផ្សារប្រទេសជប៉ុន រថយន្ត Suzuki Jimny ដែលមានតម្លៃថោកបំផុតគឺ៖

  • Jimny XG ប្រើលេខដៃ ៥វគ្គ មានតម្លៃចាប់ពី ១៣ ៥០០ដុល្លារ
  • Jimny XL តម្លៃចាប់ពី ១៤ ៦០០ដុល្លារ
  • Jimny XC តម្លៃចាប់ពី ១៦ ១៦០ដុល្លារ
  • Jimny Sierra JL តម្លៃចាប់ពី ១៦ ៣០០ដុល្លារ
  • Jimny Sierra JC តម្លៃចាប់ពី ១៧ ៨០០ដុល្លារ សម្រាប់លេខដៃ និង ១៨ ៩៦០ដុល្លារ សម្រាប់លេខអូតូ
ផ្ទាំងផ្សាយពាណិជ្ជកម្ម