Suzuki Swift ជំនាន់ទី ៤ ផ្លាស់ប្តូរថ្មីទាំងស្រុង បង្ហាញខ្លួនជាផ្លូវការនៅ Japan Mobility Show 2023

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki បាននាំយកគំរូរថយន្ត Suzuki Swift ជំនាន់ទី ៤ ដែលទទួលបានការឌីស្សាញឡើងវិញទាំងស្រុងទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ នៅឯពិរព័ណ៌រថយន្ត Japan Mobility Show 2023 ដែលកំពុងធ្វើឡើងនៅប្រទេសជប៉ុន ។

សម្រាប់គំរូ Suzuki SWIFT Concept ទទួលបាន​ការ​រចនា​ថ្មី​ទាំង​ស្រុង រួម​ទាំង​ចង្កៀង​មុខ​ថ្មី​ដែល​មាន​អំពូលបំភ្លឺ​ពេល​ថ្ងៃ​រាង​អក្សរ L និង​ប៉ាណាមុខ​រាងជាសំណាញ់ ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព៏រ និងចង្កៀងក្រោយក៏ជាប្រភេទ LED ។ លើសពី Suzuki និយាយ​ថា Swift ថ្មី​ត្រូវ​បាន​ភ្ជាប់មកជាមួយប្រព័ន្ធជំនួសការអ្នកបើកបរ ADAS ទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ក៏ទទួលបានការឌិស្សាញថ្មី ផ្តល់នៅភាពទាន់សម័យជាងមុន ដោយនៅលើតាប្លូមានកុងទ័របង្ហាញព័ត៌មាឌីជីដល និងអេក្រង់កំសាន្ត touchscreen រចនាបែបបញ្ឈរជាដើម ។ វាក៏ត្រូវបានបំពាក់ដោយប្រព័ន្ធសុវត្ថិភាពទំនើបៗជាច្រើនដូចជា ប្រព័ន្ធហ្វ្រាំងស្វ័យប្រវត្តិ (Dual Sensor Brake Support II) ប្រព័ន្ធធ្នឹមខ្ពស់ស្វ័យប្រវត្តិ (ប្រព័ន្ធ Adaptive High Beam System) និងប្រព័ន្ធត្រួតពិនិត្យអ្នកបើកបរ (Driver Monitoring System) ជាដើម។

គួរបញ្ជាក់ផងដែរថា Suzuki មិនទាន់បង្ហាញព័ត៌មានលម្អិតអំពីកម្លាំងម៉ាស៊ីនថ្មីរបស់ SWIFT នៅឡើយទេ ប៉ុន្តែគេរំពឹងថាវានឹងនៅតែមានម៉ាស៊ីនកូនកាត់ hybrid ជាមួយនឹងម៉ាស៊ីនចំហេះក្នុងផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម