[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសឥណ្ឌា Tata Motor បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Tata Nexon ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី ដែលមានតម្លៃលក់ចាប់ពី ៩ ៥៣៦ ដុល្លារឡើងទៅ នៅទីផ្សារប្រទេសរបស់ខ្លួន។
រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំនួន ២ ជម្រើសរួមមាន៖
- ម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១១៨ សេះ និងកម្លាំងរមួល ១៧០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ និងលេខអូតូ ។
- ម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១១៣ សេះ និងកម្លាំងរមួល ២៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ និងលេខអូតូ ៦វគ្គ ជាមួយរបៀបបើកបរចំនួន ៣ Eco, City និង Sport ។
Tata Nexon ស៊េរីឆ្នាំ ២០២៤ បំពាក់ដោយចង្កៀងមុខ Bi-LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ រួមទាំងចង្កៀងក្រោយ LED ប្រភេទ X Factor មុខងារ welcome និង goodbye ថាសកង់ស្ព័រទំហំ ១៦អ៉ីញជាដើម ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៤ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៤ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចកន្លែងសាកថ្មឥតប្រើខ្សែ ឧបករណ៍បំពងសំឡេងម៉ាក JBL ចំនួន ៩ចំនុច ព្រមទាំងកាមេរ៉ា ៣៦០ដឹក្រេផងដែរ ៕