Tata Safari ប្រភេទ SUV ៧កៅអី ឌីស្សាញឡើងយ៉ាងទាន់សម័យ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសឥណ្ឌា TATA Motor បានធ្វើការប្រកាសដាក់បញ្ចេញជាផ្លូវការនៅរថយន្ត Tata Safari ប្រភេទ SUV ៧កៅអី ជាមួយការឌីស្សាញដ៏ប្រណិត និងទំនើប នៅក្នុងទីផ្សាររបស់ខ្លួន ខណៈតម្លៃមិនទាន់បង្ហាញនៅឡើយទេ។

Tata Safari ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង D8 platform របស់ Land Rover មានប្រវែងតួខ្លួនសរុប ៤ ៦៦៨ ម.ម ទទឹង ១ ៩២២ ម.ម កំពស់ ១ ៧៩៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៤១ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ ដោយផ្នែកម៉ាស៊ីនបានបំពាក់ប៉ាណាទំហំធំឌីស្សាញថ្មី អបសងខាងដោយចង្កៀងប្រភេទ Bi-LED projector មុខងារទម្លើងទម្លាក់ដោយស្វ័យប្រវត្តិ ព្រមទាំងថាសក់ងស្ពួរទំហំ ១៩ អ៉ីញឌីស្សាញឡើងយ៉ាងពិសេសសម្រាប់ម៉ូដែលនេះ ខណៈផ្នែកខាងក្រោយបំពាក់ចង្កៀង LED រចនាជាខ្សែបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង និងទ្វាក្រោយបើក-បិទដោយថាមពលអគ្គិសនី ឬការគ្រវាសជើង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានរចនាឡើងយ៉ាងប្រណិត ដោយនៅលើតាប្លូមានបំពាក់កុងទ័របង្ហាញApple CarPlay និង Android Auto កៅអីអ្នកបើកបរអាចលៃម្រូវបាន ៦ របៀបជាមួយអង្គចងចាំ ។ លក្ខណៈពិសេសផ្សេងទៀតរួមមាន ហ្វ្រាំងដៃអេឡិចត្រូនិចជាមួយមុខងារ Auto Hold កាម៉េរា ៣៦០ ដឺក្រេ ប្រព័ន្ធម៉ាស៊ីនត្រជាក់អូតូ ២ តំបន់ និងដំបូលកញ្ចក់ panoramic sunroof បើក-បិទដោយការបញ្ជាដោយសំលេង ។ មិនត្រឹមតែប៉ណ្ណោះ ក៏ភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថភាព និងជំនួយការអ្នកបើកបរច្រើនជាង ១៧ មុខងារ ។

ទាក់ទឹងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ Turbo ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៧០ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គ និងលេខដៃ ៦ វគ្គ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម