Tata Safari ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី ចេញលក់ជាផ្លូវការនៅប្រទេសឥណ្ឌាតម្លៃក្រោម ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត TATA Motor បានធ្វើការដាក់បង្ហាញចេញនៅតម្លៃលក់ជាផ្លូវការរបស់រថយន្ត Tata Safari ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី ប្រភេទ Crossover នៅទីផ្សារប្រទេសឥណ្ឌា ជាមួយតម្លៃលក់ចាប់ពី ១៩ ៤៩៦ ដុល្លារ ។

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tata Safari ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង D8 platform របស់ Land Rover ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ Turbo ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៧០ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គ និងលេខដៃ ៦ វគ្គ ។

 

សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានប៉ាណាទំហំធំឌីស្សាញថ្មី អបសងខាងដោយចង្កៀងប្រភេទ Bi-LED projector មុខងារទម្លើងទម្លាក់ដោយស្វ័យប្រវត្តិ ព្រមទាំងថាសក់ងស្ពួរទំហំ ១៩ អ៉ីញ ខណៈផ្នែកខាងក្រោយបំពាក់ចង្កៀង LED រចនាជាខ្សែបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង និងទ្វាក្រោយបើក-បិទដោយថាមពលអគ្គិសនី ឬការគ្រវាសជើង ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញApple CarPlay និង Android Auto កៅអីអ្នកបើកបរអាចលៃម្រូវបាន ៦ របៀបជាមួយអង្គចងចាំ ។ លក្ខណៈពិសេសផ្សេងទៀតរួមមាន ហ្វ្រាំងដៃអេឡិចត្រូនិចជាមួយមុខងារ Auto Hold កាម៉េរា ៣៦០ ដឺក្រេ ប្រព័ន្ធម៉ាស៊ីនត្រជាក់អូតូ ២ តំបន់ និងដំបូលកញ្ចក់ panoramic sunroof បើក-បិទដោយការបញ្ជាដោយសំលេង ។ មិនត្រឹមតែប៉ណ្ណោះ ក៏ភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថភាព និងជំនួយការអ្នកបើកបរច្រើនជាង ១៧ មុខងារឯណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម