Tesla ចាប់ផ្ដើមទទួលការទូទាត់ជាមួយកាក់ឆ្កែ DOGE

[ទីផ្សារបរទេស] លោក Elon Musk នាយកប្រតិបត្តិ Tesla បានប្រកាសថានាពេលនេះក្រុមហ៊ុនរបស់ខ្លួនបានទទួលយកការទូទាត់ដោយប្រើប្រាស់រូបិយប័ណ្ណគ្រីបតូកាក់ DOGE សម្រាប់ការទិញផលិតផលមួយចំនួនរបស់ក្រុមហ៊ុន។

ផលិតផលមួយចំនួនដែលអាចទិញដោយទូទាត់ជាមួយកាក់ DOGE អាចទិញបានដោយការផ្ញើកាក់ទៅកាន់អាសយដ្ឋាន Wallet នៃ DOGE របស់ក្រុមហ៊ុន Tesla ប៉ុន្តែបញ្ជាក់ថាការទូទាត់តាមវិធីនេះនឹងមិនអាចផ្លាស់ប្ដូរ (Refund) យកកាក់វិញ និងមិនអាចរំសាយការកុម្ម៉ង់ទិញបាននោះទេ។

ពាណិជ្ជកម្ម

ត្បិតថាពេលនេះ Tesla ទទួលយកកាក់ DOGE ប៉ុន្តែក្រុមហ៊ុនក៏បានបញ្ជាក់ច្បាស់ផងដែរថាខ្លួនមិនទទួលយករូបិយប័ណ្ណគ្រីបតូផ្សេងក្រៅពីនេះឡើយ។

តាំងពីមួយខែមុន Tesla បានបញ្ជាក់ថាខ្លួននឹងចាប់ផ្ដើមទទួលយកកាក់ DOGE សម្រាប់ការទិញផលិតផលមួយចំនួន។ ការប្រកាសនេះធ្លាប់បានធ្វើឲ្យកាក់ DOGE កើនឡើងតម្លៃ ២៥% ហើយការចាប់ផ្ដើមទទួលផ្លូវការនេះដែរក៏បានរុញច្រានឲ្យកាក់ DOGE កើនឡើងតម្លៃ ១៨,៦៣% ក្រោយការប្រកាសទទួលត្រឹមប៉ុន្មានម៉ោង ដោយក្នុងមួយកាក់បានឡើងថ្លៃដល់ ០,២ដុល្លារ៕

Sponsored