មកស្គាល់អ្នកប្រមូលផ្តុំឡានស្ព័ររបស់ជប៉ុនដែលមាននូវរថយន្តកម្រៗជាច្រើន!

នេះគឺជាលោក Miura ឬ Mr. Miura បុរសជនជាតិជប៉ុនវ័យ ៧៥ ឆ្នាំម្នាក់ ដែលត្រូវបានគេស្គាល់ថា ជាអ្នកប្រមូលផ្តុំឡានស្ព័រដ៏កម្រៗជាច្រើន។

ក្នុងនោះ បើយោងតាមបញ្ចាក់ដោយលោកផ្ទាល់ លោកគឺបានចំណាយពេលជាង ៣០ ឆ្នាំឯណ្ណោះនៅក្នុងជីវិត ដើម្បីតាមប្រមាញ់ និងសន្សំឡានដែលកម្រៗជាច្រើននៅជុំវិញពិភពលោក ពោលគឺចាប់តាំងពីសម័យដែលឡាន Supercar មិនទាន់មានតម្លៃថ្លៃកប់ពពកមកម្លេះ។ ហើយបច្ចុប្បន្ន ឃ្លាំងឡានរបស់លោកគឺត្រូវបានគេដឹងថាស្ថិតនៅក្នុងទីក្រុង Kashiwa ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ងាកមកការប្រមូលផ្តុំរថយន្តវិញ គាត់គឺមាននូវរថយន្តកម្រៗជាច្រើន តួយ៉ាងដូចម៉ូឌែល Ferrari F40 ពណ៌លឿង, Lamborghini Reventon, Ferrari Enzo និង Lamborghini Miura ជាដើម។ ហើយក្នុងនោះ គាត់ផ្ទាល់ ក៏មាននូវរថយន្ត Lambo 291 ដែលជាឡានប្រណាំង F1 ផងដែរ។

ជាពិសេស គឺឡាន Ferrari F40 របស់លោក គឺធ្លាប់ត្រូវបានគេសុំទិញក្នុងតម្លៃដល់ទៅ ១៧ លានដុល្លារឯណ្ណោះ តែគាត់មិនព្រមលក់។

គួរបញ្ជាក់ថា បើទោះបីជាលោក Miura មានឡានតម្លៃរាប់រយលានដុល្លារក៏ដោយ ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ លោក ផ្ទាល់ ក៏បានចាប់ផ្តើមប្រកាសលក់ឡានមួយចំនួន ដើម្បីយកប្រាក់ទៅបរិច្ចាគជួយដល់មន្ទីរពេទ្យ និងនៅក្នុងមូលនិធិសប្បុរសធម៌ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម