Tesla កំពុងកាក់កបខ្លាំងនៅចិន ការលក់កើនឡើងជាង ១០០%

[ទីផ្សារបរទេស] ក្រុមហ៊ុន Tesla កំពុងតែកាក់កបឡើងវិញជាមួយការលក់លើទីផ្សារប្រទេសចិន ដោយផ្អែកតាម​សមាគមន៍រថយន្ត​ចិន​ បាន​បង្ហាញថាកាលពីខែមិថុនា Tesla អាចលក់រថយន្តបានសរុប ៧៨ ៩០៦គ្រឿង។

តួលេខខាងលើនេះគឺជាកំណើន ១៤៥% ធៀបនឹងខែឧសភា ហើយក៏ជាកំណើន ១៣៨% ផងដែរ បើធៀបនឹងខែមិថុនា ឆ្នាំមុន ហើយ​តួលេខនេះក៏បានយកឈ្នះកំណត់ត្រាចាស់ដែលសាងបានកាលពីខែធ្នូឆ្នាំ ២០២១ (លក់បាន ៧០ ៨៤៧គ្រឿង) ថែមទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អំឡុងពេលនៃការផ្ទុះកូវីដ១៩រលកថ្មីនៅប្រទេសចិន បានធ្វើឲ្យការលក់របស់ Tesla ប្រចាំខែមេសា ធ្លាក់ចុះនៅ​ត្រឹម ១ ៥១២គ្រឿង ហើយក្រោយមកនៅខែឧសភា ក៏ចាប់ផ្ដើមល្អប្រសើរវិញ ដោយអាចលក់រថយន្តបាន ៣២ ១៦៥គ្រឿង។

រថយន្ត Tesla Model Y បានក្លាយជារថយន្តអគ្គិសនីលក់ដាច់ជាងគេរបស់ Tesla ដែលអាចលក់ចេញបាន ៥២ ៥៥៧គ្រឿង កាល​ពី​ខែមិថុនា កើនឡើង ៧៩៤,៦% ធៀបនឹងខែឧសភា និងកើនឡើង ៣៥២,១% ធៀបនឹងឆ្នាំមុន។ ចំណែក Tesla Model 3 លក់ចេញបាន ២៦ ៣៤៩គ្រឿង កើនឡើង ៥៦៧% ធៀបខែមុន និងកើន ៥៩,៥% ធៀបឆ្នាំមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម