Mercedes-Maybach S 650 ពិសេសនេះ មានផលិតត្រឹម ១៥គ្រឿងប៉ុណ្ណោះ

ក្រុមហ៊ុន Daimler បាន​បង្ហាញ​ចេញ​រថយន្ត Mercedes-Maybach S 650 ស៊េរី​ពិសេស​ឈ្មោះ​ថា Night Edition ដែល​មាន​ផលិត​ត្រឹម​ ១៥​គ្រឿង ហើយ​មួយ​គ្រឿងៗ​គឺ​មាន​តម្លៃ ២៤២ ៩៥០​ដុល្លារ សម្រាប់​លក់​នៅ​ទីផ្សារ​សហរដ្ឋអាមេរិក។

ចំណុច​ពិសេស​របស់​រថយន្ត​នេះ​គឺ​ការ​ប្រើ​ប្រាស់​ពណ៌​ខ្មៅ​ពិសេស​ឈ្មោះ​ថា Obsidian Black សម្រាប់​រូបរាង​ខាង​ក្រៅ ហើយ​ផ្នែក​ខាង​ក្នុង​មាន​បំពាក់​ដោយ​ស្បែក Nappa ដែល​មាន​រំលេច​ជា​ពណ៌​សាច់​ជា​មួយ​នឹង​ពណ៌​ខ្មៅ និង​មាន​អម​ដោយ​កម្រាល​ពណ៌​ខ្មៅ​​ដែល​មាន​ស៊ុម​ពណ៌​ស្បែក​ផង​ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មុខងារ​ស្តង់ដារ​សម្រាប់​រថយន្ត​នេះ​មាន​ដូច​ជា​កៅអី​អង្គុយ​លំដាប់​ VIP ​នៅ​ផ្នែក​ខាង​ក្រោយ, មាន​ភ្លើង​បំភ្លឺ​ខាង​ក្នុង ៦៤​ពណ៌, មាន Head-Up Display, ប្រព័ន្ធ​ភ្លើង LED វៃ​ឆ្លាត​ដែល​អាច​បាញ់​ចេញ​បាន​ធំ និង​មាន​ពន្លឺ​ភ្លឺ​ច្បាស់, មាន​រន្ធ​បំពង​សំលេង​ Burmester High-End 3D, មាន​ Driver Assistance ដែល​ជា​ជំនួយ​ការ​បើកបរ, មាន Night View Assist Plus និង​មាន​ប្រព័ន្ធ​បូម​ខ្យល់​ផង​ដែរ។

ចំពោះ​ថាមពល​របស់ Mercedes-Maybach S 650 Night Edition នេះ​គឺ​បាន​ពី​ម៉ាស៊ីន ៦,០លីត្រ ១២​ស៊ីឡាំង កម្លាំង ៦២១​សេះ ដែល​អាច​ស្ទុះ​ពី ០-៩៦ គ.ម/ម៉ ដោយ​ប្រើ​ពេល​ត្រឹម​តែ ៤,៦វិនាទី៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម