ក្រុមហ៊ុន Tesla បានធ្វើចេញលក់នូវដុំសាកភ្លើង Level 2 នៅផ្ទះថ្មី តម្លៃ ៤១៥ដុល្លារ ដែលដំណើរការជាមួយរថយន្តអគ្គិសនីទាំងអស់ដែលលក់នៅអាមេរិចខាងជើង។
ដុំសាកភ្លើង Level 2 ថ្មីរបស់ក្រុមហ៊ុននេះត្រូវបានភ្ជាប់មកជាមួយឌុយសាក J1772 Connector សម្រាប់ការប្រើប្រាស់ទាំងក្នុង និងខាងក្រៅផ្ទះ។ វាមានកម្លាំងសរុប ៩,៦គីឡូវ៉ាត់ និងមានប្រវែងខ្សែ ៧,៣ម៉ែត្រ។
បន្ថែមពីនេះ ដុំសាកភ្លើង Level 2 នេះគឺពុំអាចភ្ជាប់ជាមួយ Wi-Fi និងមិនសាកលឿន ដូចដុំសាកភ្លើងជំនាន់ទី៣ របស់ Tesla លក់អោយម្ចាស់រថយន្ត Tesla ឡើយ។
ខណៈដុំសាកភ្លើងនេះ ផលិតឡើងសម្រាប់គ្រប់រថយន្តអគ្គិសនីទាំងអស់ លើកលែង Tesla ដូចនេះម្ចាស់រថយន្ត Tesla ដែលាមនបំណង់ចង់ប្រើប្រាស់នឹងតម្រូវអោយទិញក្បាល Adapter សម្រាប់តពិសេសមួយថ្មីដើម្បីសាក៕