Toyota Corolla តួវែងប្រើ Hybrid លក់នៅប្រទេសនេះ ថ្លៃស្មើ RAV4 Hybrid

Toyota បានប្រកាសចេញលក់រថយន្ត Corolla Trek ស៊េរីឆ្នាំ២០២០ នៅក្នុងប្រទេសអង់គ្លេសជាផ្លូវការ។

រថយន្តតួវែងនេះមានម៉ាស៊ីន Hybrid ចំនួន ២ ជម្រើសគឺ ម៉ាស៊ីនចំណុះ ១,៨លីត្រ មានកម្លាំង ១២២សេះ មានតម្លៃចាប់ពី ៣៦ ៣៥៩ដុល្លារ និង ម៉ាស៊ីនចំណុះ ២,០លីត្រ មានកម្លាំង ១៨៤សេះ។ គួរឲ្យដឹងថា រថយន្ត RAV4 Hybrid លក់នៅក្នុងប្រទេសអង់គ្លេស មានតម្លៃ ៣៨ ៥៣០ដុល្លារប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Corolla Trek Hybrid មានបំពាក់ចង្កៀងមុខ LED, អំពូលកាត់អ័ព្ទ, កញ្ចក់ក្រោយខ្មៅ, យ៉ាន់ Alloy ១៧អ៊ីង និងបន្ថែមឡូហ្គូ Trek លើគូទក្រោយផងដែរ។ មិនតែប៉ុណ្ណោះ វាមានបំពាក់កុងទ័រប្រភេទ TFT ៧អ៊ីង និង អេក្រង់បង្ហាញព័ត៌មាន ៨អ៊ីង អាចភ្ជាប់ជាមួយមុខងារ Android Auto និង Apple CarPlay ជាដើម។

បន្ថែមពីនេះ ប្រព័ន្ធ Toyota Safety Sense ត្រូវបានបំពាក់មកស្តង់ដារ ដោយក្នុងនោះរួមមានមុខងារ ដូចជា adaptive cruise control with auto stop/start, pre-collision safety with day and night pedestrian and cyclist detection, traffic sign recognition, lane trace assist និង intelligent auto high beams ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម