Tesla Model 3 ក្លាយជាឡានអគ្គិសនីដំបូងដែលលក់ដាច់ជាងគេនៅអឺរ៉ុប

រថយន្ត Tesla Model 3 បានក្លាយជារថយន្តអគ្គិសនីដំបូងដែលលក់ដាច់បានច្រើនជាងគេនៅអឺរ៉ុប ដែលបានយកឈ្នះរថយន្តប្រើប្រាស់ម៉ាស៊ីនពីស្តុងជាច្រើនម៉ូដែល។

ក្នុងខែកញ្ញា Tesla Model 3 គឺជារថយន្តលក់ដាច់ជាងគេនៅអឺរ៉ុប ដែលអាចលក់ចេញបានសរុបចំនួន ២៤ ៥៩១គ្រឿង ហើយក្រៅពី Model 3 មិនមានរថយន្តអគ្គិសនីណាផ្សេងអាចស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូលទាំង១០នោះទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តដែលនៅពីក្រោយ Model 3 គឺរថយន្ត Renault Clio ដែលលក់ចេញបានចំនួន ១៨ ២៦៤គ្រឿង ខណៈដែលរថយន្ត Dacia Sandero ស្ថិតនៅតំណែងលេខ៣ជាមួយចំនួនលក់ ១៧ ៩៨៨គ្រឿង ហើយរថយន្ត Volkswagen Golf លក់ចេញបាន ១៧ ៥០៧គ្រឿង ស្ថិតនៅលេខ៤។

ការដែលអាចក្លាយជារថយន្តលក់ដាច់ជាងគេនេះគឺជាសមិទ្ធផលដ៏ធំមួយសម្រាប់រថយន្តអគ្គិសនី ហើយវាជាសញ្ញាបង្ហាញថាឧស្សាហកម្មយានយន្តពិតជាបានឆ្ពោះចេញពីរថយន្តម៉ាស៊ីនពីស្តុង ទៅកាន់រថយន្តអគ្គិសនី។ គួរដឹងផងដែរថានេះគឺជាលើកដំបូងហើយដែលក្រុមហ៊ុនមិនមែនរបស់អឺរ៉ុប អាចស្ថិតនៅចំណាត់ថ្នាក់កំពូលផុតលេខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម