Tesla Model 3 Performance ឆ្នាំ ២០២៤ ចេញលក់ជាផ្លូវការនៅទីផ្សារអ្នកជិតខាងកម្ពុជា

[បរទេស] ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសុទ្ធ Tesla បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Tesla Model 3 ស៊េរីឆ្នាំ ២០២៤ ម៉ូដែល Performance ជាមួយតម្លៃលក់ចាប់ពី ៤៣ ៣៧៨ ដុល្លារ ដល់ ៥៨ ២៩៩ ដុល្លារនៅទីផ្សារប្រទេសថៃ ។

សម្រាប់ Tesla Model 3 Performance ស៊េរីថ្មីចុងក្រោយរបស់ប្រទេសថៃនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៥១០សេះ អាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៣,១វិនាទី ផ្កួបជាមួយអាគុយដែលអាចបើកបរបចម្ងាយ ៥២៨ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅនឹងផ្នែកខាងក្រៅនៃម៉ូដែល Performance ត្រូវបានតុបតែងខុសពីម៉ូដែល RWD និង Long Range ជាមួយនឹងរន្ធខ្យល់បញ្ឈរនៅចុងទាំងពីរនៃកាងខាងមុខ រួមទាំងកាង spoiler ធ្វើពីកាបូននៅផ្នែកខាងក្រោយ ផ្តល់នៅការជ្រែកខ្យល់បានយ៉ាងល្អដើម្បីបង្កើតស្ថេរភាពក្នុងការបើកបរក្នុងល្បឿនលឿន ក៏ដូជាពាក់ដោយថាសកង់ប្រភេទ Forged ទម្ងន់ស្រាលទំហំ ២០ អ៉ីញ ជាមួយនឹងហ្វ្រាំង caliper ពណ៌ក្រហម។ លើសពីនេះ ក៏បានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធជើងក្រោមទៀងផង ។

ចំពោនៅខាងក្នុងឌីស្សាញឡើងបែប minimalistic បានបំពាក់ដោយកៅអីបែបស្ព័រដែលតុបតែងជាពណ៌ស ជាពិសេសអេក្រង់កំសាន្ត touchscreen ទំហំធំ​ អាចធ្វើការបញ្ជាប្រព័ន្ធគ្រប់គ្រងលំនឹង និងប្រព័ន្ធហ្រ្វាំងបានផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម