[ទីផ្សារបរទេស] រថយន្ត Tesla Model S រូបរាងថ្មីមិនមែនជារថយន្តគួរឱ្យចាប់អារម្មណ៍តែមួយគត់ដែលបានបញ្ចេញនៅក្នុងប្រទេសតៃវ៉ាន់ទេ ខណៈដែលក្រុមហ៊ុនផលិតរថយន្តក៏បានបង្ហាញរថយន្ត Model X Plaid ដែលបានអភិវឌ្ឍន៍ថ្មីផងដែរ។
ខណៈពេលដែលរថយន្ត sedan ទទួទបានការអភិវឌ្ឍន៍ភ្លើងបំភ្លឺដែល Model X ភាគច្រើនបានបំពាក់មកជាមួយ។ ទោះជាយ៉ាងណាក៏ដោយ នោះមិនមែនជារឿងគួរអោយចាប់អារម្មណ៍ខ្លាំងនោះឡើយ ដោយសារម៉ូដែលពិសេសនេះមានបំពាក់ជាមួយកៅអីដល់៧។
បើស្តាប់ទៅមិនគួរឲ្យភ្ញាក់ផ្អើកនោះទេ ប៉ុន្តែ Teslarati បានកត់សម្គាល់ថា រថយន្តនេះនឹងមិនមាននៅក្នុងសហរដ្ឋអាមេរិកទេ ដែលការបើកបររបស់ Crossover នេះត្រូវបានកំណត់ត្រឹមតែកៅអី៦ ប៉ុណ្ណោះ។ ក្នុងនោះរបាយការណ៍ក៏បានណែនាំថា Model X ប្រហែលជាបំពាក់ជាមួយការអាប់ដេតជាមួយប្រព័ន្ធកំសាន្តអភិវឌ្ឍន៍ថ្មីសម្រាប់ឲ្យការបើកបរកាន់តែប្រសើរឡើង។
ជាងនេះទៅទៀត មុខងារដ៏ល្អនៅរន្ធបញ្ចូលថ្ម CCS2 ថ្មីរបស់ប្រភេទ Crossover នេះ ដែលធ្វើឲ្យការស្វែងរកឆ្នាំងសាកដែលអាចប្រើបានកាន់តែងាយស្រួលនៅក្នុងទីផ្សារមួយចំនួនដោយមិនចាំបាច់ប្រើ adapters ទៀតទេ។
ខណៈដែរទាំងនេះមិនមែនជាការផ្លាស់ប្តូរដូចមនុស្សមួយចំនួនបានរំពឹងទុកនោះទេ ដោយ Model X Plaid មានបំពាក់ជាមួយ ម៉ូទ័រ៣ ដែលផលិតកម្លាំងបាន ១,០២០ សេះ ។ នេះអនុញ្ញាតឲ្យរថយន្តនេះក្លាយជារថយន្ត SUV ដែលមានល្បឿនលឿនបំផុតក្នុងផលិតកម្មនាពេលនេះ ដែលបង្កើនល្បឿនពី ០-១០០គីឡូម៉ែត្រ/ម៉ោង ត្រឹមរយៈពេល ២វិនាទីប៉ុណ្ណោះ។
រថយន្តប្រភេទ Crossove ក៏អាចបើកបរចម្ងាយ ១/៤ ក្នុងរយះពេល ៩.៩ វិនាទី និងល្បឿនលឿនបំផុត ២៦២ គីឡូម៉ែត្រ/ម៉ោង ខណៈចម្ងាយប៉ាន់ស្មានចេញពីស្ថាប័ន EPA ជាមួយចម្ងាយគួរឲ្យចាប់អារម្មណ៍បានដល់ ៥០១គីឡូម៉ែត្រ ៕