[ទីផ្សារបរទេស] ក្រុមហ៊ុន Thor industries បានធ្វើការដាក់បញ្ចេញរថយន្ត Thor Vision vehicle ដែលជាគំរូរថយន្តអគ្គិសនី Electric Camper Van Concept បែបធ្វើដំណើរផ្សងព្រេងឬបោះជំរុំជាលក្ខណៈគ្រួសារដោយមិនចាំបាច់ប្រើប្រេងនោះទេ។
ដូចគ្នាទៅនឹងទីផ្សាររថយន្តរបស់រថយន្ត camper van កំពុងតែមើលឃើញការផ្លាស់ប្តូរដ៏ធំមួយឆ្ពោះទៅរកថាមពលអគ្គិសនី។ កាលពីសប្តាហ៍មុន Winnebago បានបង្ហាញគំរូ RV អគ្គិសនីរបស់ពួកគេ ហើយថ្មីៗនេះ Airstream បានបង្ហាញវីដេអូខ្លីៗនៃរថយន្តអគ្គិសនី eStream របស់ពួកគេនៅឯកម្មវិធី Tampa RV Show ។
ទន្ទឹមនឹងនេះ រថយន្ត Thor Vision ស្ថិតក្នុងដំណាក់កាលនៃគំរូនៅពេលនេះ ប៉ុន្តែយើងបានដឹងរួចមកហើយនៅលក្ខណៈពិសេសសំខាន់ៗជាច្រើនសម្រាប់ផលិតកម្មរថយន្តនេះ។ ខណៈគំរូរថយន្តនេះអាចបើកបរបានចំម្ងាយ ៤៨២ គីឡូម៉ែត្រ។ ក្នុងនោះដែរ Thor Vision Concept ទទួលបានយ៉ាងពេញលេញនៅយុគសម័យឌីជីថល ជាមួយនឹងអេក្រង់ដែលជំនួសមុខងារសំខាន់ៗ រួមទាំង virtual cockpit, Digital entertainment experience និងប្រព័ន្ធគ្រប់គ្រងថាមពលកម្រិតខ្ពស់ ដែលអាចជួយម្ចាស់ត្រួតពិនិត្យអាយុកាលអាគុយរបស់រថយន្តរបស់ពួកគេផងដែរ។
ខណៈដែលរថយន្ត Thor Vision Vehicle បាននឹងកំពុងធ្វើការកែប្រែនៃបទពិសោធន៍របស់ RV។ វានឹងគួរឱ្យចាប់អារម្មណ៍ក្នុងការមើលពីរបៀបដែលផ្នែកថ្មីនៃរថយន្តនេះបានវិវត្តន៍ ដោយសារបច្ចេកវិទ្យាអាគុយមានភាពប្រសើរឡើង អតិថិជនអាចរំពឹងថានឹងមានសមត្ថភាពកាន់តែច្រើន៕