[បរទេស] យោងតាមសារព័ត៌មានមួយនៅក្នុងប្រទេសចិនបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Toyota គ្រោងនឹងបង្ហាញម៉ូដែលប្រភេទ Plug-in Hybrid (PHEV) ថ្មីចំនួន ២ ឬ ៣ម៉ូ ដែលគ្រោងនឹងប្រើប្រាស់ប្រព័ន្ធ Plug-in hybrid DM-i របស់ BYD នៅក្នុងប្រទេសចិនក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំខាងមុខទៀត ។
ក្នុងនោះក្រុមហ៊ុនរថយន្តយក្សរបស់ជប៉ុននឹងឈប់ប្រើប្រាស់ប្រព័ន្ធ THS (Toyota Hybrid System) សម្រាប់ម៉ូដែល HEV សម្រាប់រថយន្តដែលទើបនឹងចេញថ្មីក្នុងប្រទេសចិនទៀតហើយដោយសារតែមិនអាចទទួលបានការឧបត្ថម្ភធនដូចគ្នានឹង BEVs ឬ PHEVs ពីប្រទេសចិននោះទេរ។
គួរឲ្យដឹងថា DM PHEV Platform គឺជាគ្រោងឆ្អឹងសម្រាប់រថយន្តកូនកាត Hybrid របស់ BYD ដែលត្រូវបានដាក់បង្ហាញក្នុងឆ្នាំ ២០០៨ គិតមកដល់បច្ចុប្បន្នស្ថិតនៅជំនាន់ទី ៥ ដែលអនុញ្ញាតឲ្យរថយន្តអាចរបើកបរបានចម្ងាយ ២ពាន់គីឡូម៉ែត្រ ក៏ដូចជាកម្រិតស៊ីប្រេងត្រឹមតែ ២,៩ លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ ៕