Toyota ចង់បំបែកកំណត់ត្រាផលិតឡាននៅឆ្នាំ ២០២១ នេះ

Toyota បានប្រកាសអំពីគោលបំណងចង់ផលិតរថយន្តឲ្យបានចំនួន ៩,២លានគ្រឿងនៅទូទាំងពិភពលោក​សម្រាប់ឆ្នាំ ២០២១ ដែលមានច្រើនលើសចំនួនផលិតនៅឆ្នាំ ២០២០ ចំនួន ១៧% ឯណោះ។ តួលេខនេះអាចនឹងឡើងលើសកំណត់ត្រាផលិតច្រើនបំផុតរបស់ Toyota គឺកាលពីឆ្នាំ ២០១៩ ដែលមានច្រើនជាងប្រមាណ ២%។

ការចុះផ្សាយរបស់ Nikkei Asia បានឲ្យដឹងថា Toyota បានបង្ហាញអំពីផែនការនៃការផលិតរបស់ខ្លួនទៅដល់ដៃគូផ្គត់ផ្គង់គ្រឿងបន្លាស់ធំៗរបស់ខ្លួន ហើយផែនការផលិតនេះបានលេចចេញឡើងក្រោយពី Toyota បង្កើតបានកំណត់ត្រាលក់រយៈពេល ៨ឆ្នាំជាប់គ្នានៅប្រទេសចិន។ សារព័ត៌មាននេះបានបញ្ជាក់ដែរថាតម្រូវការនៅអាមេរិកខាងជើង និងនៅជប៉ុនក៏មានសន្ទុះខ្លាំងក្លាណាស់ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងចំណោមរថយន្តសរុប ៩,២លានគ្រឿង Toyota បានរំពឹងថានឹងអាចផលិតរថយន្តបានជិត ៣,២លានគ្រឿងនៅប្រទេសជប៉ុន ដែលច្រើនជាងឆ្នាំ ២០២០ ចំនួន ៩%​ ប៉ុន្តែតិចជាងឆ្នាំ ២០១៩ ចំនួន ៧%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម