Toyota ចេញឡាន 4Runner TRD Sport ថ្មី សម្រាប់ស៊េរីឆ្នាំ២០២២

ក្រុមហ៊ុន Toyota បានបន្តពង្រីកត្រកូលរថយន្ត 4Runner កាន់តែធំ ដោយបន្ថែមម៉ូដែលថ្មីមួយទៀត ហៅថា TRD Sport។

រថយន្ត Toyota 4Runner TRD Sport ឆ្នាំ២០២២ នេះ នឹងត្រូវមកចូលរួមជាមួយ TRD Off-Road និង TRD Pro ដែលផ្តោតខ្លាំងទៅលើការបើកបបរ Off-road ប៉ុន្តែ TRD Sport វិញ គឺផ្តោតខ្លាំងទៅលើ on-road performance។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះ Toyota បានបំពាក់ 4Runner TRD Sport ជាមួយប្រព័ន្ធបូម Cross-Linked Relative Absorber System ដើម្បីជួយឲ្យការបើកបរនៅលើផ្លូវធម្មតា កាន់តែមានភាពប្រសើរ។

មិនតែប៉ុណ្ណោះ អតិថិជននឹងអាចជ្រើសរើសប្រភេទប៉ុងមួយ និងប៉ុងពីរ (part-time 4WD) ជាមួយនឹង two-speed transfer case ខណៈប្រភេទប៉ុងមួយមានកម្ពស់បាតក្រោម ៩អ៊ីញ ហើយប្រភេទប៉ុងពីរ មានកម្ពស់បាតក្រោម ៩,៦អ៊ីញ។

4Runner TRD Sport មានបំពាក់អេក្រង់កម្សាន្តទំហំ ៨អ៊ីញ អាចភ្ជាប់ជាមួយមុខងារ Apple CarPlay, Android Auto និង Amazon Alexa។ វាប្រើម៉ាស៊ីនចំណុះ ៤,០លីត្រ naturally aspirated ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៧០សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម