Toyota ចេញឡាន Land Cruiser Matt Black Edition តុបតែងខ្លួនខ្មៅក្រិប មកដល់ហើយ!

ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្ត Land Cruiser ម៉ូដែលពិសេសថ្មី ហៅថា Matt Black Edition សម្រាប់ទីផ្សារអឺរ៉ុប ដែលទទួលបានការតុបតែងខ្លួនពណ៌ខ្មៅក្រិប ទាំងខាងក្រៅ និងខាងក្នុង។

រថយន្ត Toyota Land Cruiser Matt Black Edition នេះ ត្រូវបានផលិតលើម៉ូដែល Land Cruiser 150 Series ដែលទំនងជាស៊េរីឆ្នាំចុងក្រោយនៃជំនាន់នេះហើយ ព្រោះថាជំនាន់ថ្មីរបស់វា ត្រូវគេរំពឹងថា នឹងមកដល់នៅឆ្នាំ២០២៣។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Toyota បានបញ្ចេញត្រឹមតែរូបថតនៃផ្នែកខាងក្រៅរបស់វាប៉ុណ្ណោះ ជាមួយនឹងការតុបតែងពណ៌ខ្មៅក្រើមលើប៉ាណាមុខ, ចង្កៀងមុខ, ស៊ុមអំពូលកាត់អ័ព្ទ, ឈ្នាន់ចំហៀង, ជើងទម្រលើដំបូល និង គម្របកញ្ចក់ ជាដើម។ ក្រៅពីណោះ វាក៏មានបំពាក់យ៉ាន់កង់ទំហំ ១៨អ៊ីញ ប្រភេទអាលុយមីញ៉ូន ពណ៌ខ្មៅក្រើម ៦កាំ ទៀតផង។

សូមបញ្ជាក់ថា រថយន្ត Land Cruiser Matt Black Edition នេះ គឺខុសពីម៉ូដែល Land Cruiser Black Pack ដែលមានការតុបតែងបែបក្រូមេក្រម៉ៅ និងកាងលៀន។

ចំណែកឯផ្នែកខាងក្នុងវិញ វាបានបំពាក់ពូកស្បែក ២ពណ៌ និង ខ្សែក្រវ៉ាត់ពណ៌ខ្មៅ ខណៈការតុបតែងផ្នែកខាងក្នុងសឹងតែខ្មៅទាំងស្រុងទៅហើយ។

រថយន្ត Land Cruiser Matt Black Edition បំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨លីត្រ Turbodiesel ទំហំ ៤ស៊ីឡាំង មានកម្លាំង ២០១សេះ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ ប្រើប៉ុងពីរ និងប្រអប់លេខអូតូ ៦វគ្គ។ វានឹងចេញលក់នៅលើទីផ្សារអឺរ៉ុប នៅត្រីមាសទី៤ នៃឆ្នាំ២០២២ នេះតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម