Toyota នឹងបង្ហាញរថយន្តថ្មីប្រភេទ Minivan យកលំនាំតាម Land Cruiser Series 300 នៅចុងសប្តាហ៍នេះ

[បរទេស] ក្រុមកែច្នៃរថយន្តរបស់ប្រទេសជប៉ុនមានឈ្មោះថា ESB Style បានធ្វើកែច្នៃទៅលើរថយន្ត Toyota Landc Roomy ដែលលំនាំតាមរថយន្ត Land Cruiser Series 300 គ្រោងនឹងដាក់បង្ហាញជាផ្លូវការនៅឯពិព័រណ៍ Tokyo Auto Salon 2025 នៅប្រទេសជប៉ុន។

រថយន្តប្រភេទ Minivan នេះ មានប្រវែងតួខ្លួនសរុប ៣ ៧២៥ ម.ម បំពាក់ដោយម៉ាស៊ីន ១,០ លីត្រ Turbocharged ទំហំ ៣ស៊ីឡាំង អាចផលិតកម្លាំងបាន ៩៧ សេះ ប្រភេទបើកបរប៉ុង ២ ។ លើសពីនេះ ក៏បានបំពាក់ប្រព័ន្ធជើងក្រោម shock absorbers ថ្មី ផ្តល់នៅកំពស់ពីដីទៅបាតរថយន្ត ៣០ ម.ម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ ត្រូវបានយកលំនាំតាមរថយន្ត Land Cruiser Series 300 រួមមាន ប៉ាណាមុខ កាងរន្ធខ្យល់ បន្ថែមពីនេះ ក៏បានប្រើប្រាស់នៅចង្កៀងមុខ-ក្រោយ LED និងកាង roof-rack លើដំបូលផងដែរ ។ ខណៈផ្នែកខាងក្នុង នៅមិនទាន់មានព័ត៌មានលម្អិតនៅឡើយទេ ។

គួរបញ្ជាក់ផងដែរថា ឯពិព័រណ៍ Tokyo Auto Salon 2025 នៅប្រទេសជប៉ុន គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៥ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម