Toyota ថា ឡាន Minivan Previa នឹងបង្ហាញខ្លួនឡើងវិញក្នុងឆ្នាំ២០២៦ ជាមួយជម្រើស EV និង PHEV

ក្រុមហ៊ុនផលិតរថយន្ត Toyota បានប្រកាសឱ្យដឹងថា រថយន្តម៉ូដែល Previa របស់ខ្លួននឹងត្រូវបានអភិវឌ្ឈ៏ឡើងវិញជារថយន្ត Minivan អគ្គិសនី ហើយគ្រោងនឹងប្រកាសចេញជាផ្លូវការនៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ ដោយផ្តល់ជូននូវជម្រើស EV និង PHEV ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់អតិថិជន។

គួរបញ្ជាក់ថា រថយន្តនេះ នឹងក្លាយជារថយន្ត Minivan អគ្គិសនីដំបូងបំផុតរបស់ក្រុមហ៊ុន Toyota ដែលមានគោលដៅច្បាស់លាស់ក្នុងការចូលទីផ្សារបច្ចេកវិទ្យា និងអន្តរជាតិ សម្រាប់ជំរុញការលក់នៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ អឺរ៉ុប និងទីផ្សារចម្បងផ្សេងៗ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រថយន្ត Previa EV នឹងមានការរចនារូបរាងស្រដៀងនឹងស៊ុតដូចម៉ូដែលដើម ដែលជាការរចនាដែលធ្វើឱ្យមានលក្ខណៈប្លែក និងឌីណាមិចសម្រាប់ការបើកបរ។ លើសពីនេះ រថយន្ត Minivan នេះ នឹងទទួលបានជម្រើស EV និង Plug-in Hybrid (PHEV) ដែលជម្រើស PHEV នឹងមានសមត្ថភាពបើកបរបានចម្ងាយដល់ ៧៣ គីឡូម៉ែត្រ ដោយប្រើថាមពលអគ្គិសនីសុទ្ធ។

មិនតែប៉ុណ្ណោះ រថយន្តនេះ នឹងផលិតឡើងនៅលើគ្រោងឆ្អឹង GA-K ដែលត្រូវបានប្រើសម្រាប់ម៉ូដែល Crown, Camry និង RAV-4 ជំនួសវិញឲការប្រើប្រាស់នូវគ្រោងឆ្អឹង e-TNGA ដែលបំពាក់នៅលើរថយន្តអគ្គិសនី bZ4X របស់ពួកគេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម