[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ យោងតាមសារព័ត៌មាន Reuter បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Toyota លក់រថយន្តនៅក្នុងឆ្នាំ ២០២៣ បានសរុប ១១,២ លានគ្រឿង និងបន្តរក្សាដំណែងក្នុងនាមជាក្រុមហ៊ុនលក់ដាច់ជាងគេនៅលើពិភពលោកក្នុងរយៈពេល ៤ឆ្នាំជាប់ៗគ្នា ។
ក្រុមហ៊ុនផលិតរថយន្តជប៉ុនបានរាយការណ៍ថាមានការកើនឡើង ៧,២% ក្នុងការលក់ជាក្រុមទូទាំងពិភពលោកកាលពីឆ្នាំមុន រួមទាំងក្រុមហ៊ុនផលិតរថយន្តខ្នាតតូច Daihatsu និងរថយន្តដឹកទំនិញ Hino Motors ។ លើសពីនេះ ក្រុមហ៊ុនក៏បានបង្ហាញពីការលក់រថយន្តប្រភេទ Parent-only របស់ Toyota និងម៉ាក Lexus របស់ខ្លួនបានឈានដល់កំណត់ត្រាចំនួន ១០,៣ លានគ្រឿងក្នុងឆ្នាំ ២០២៣ ។
គួរបញ្ជាក់ផងដែរថា ការលក់ជាក្រុមសកលរបស់ក្រុមហ៊ុន Toyota ឥឡូវនេះបានឈានដល់កំពូលដែលលក់បានចំនួន ១០លានគ្រឿងសម្រាប់រយៈពេល ៩ឆ្នាំនៃ ១០ ឆ្នាំចុងក្រោយនេះ លើកលែងតែសម្រាប់ឆ្នាំ ២០២០ នៅពេលដែលជំងឺរាតត្បាតកូវីដ-១៩ បានផ្តល់ផលប៉ះពាល់ដល់វិស័យរថយន្ត ៕