ចិន នាំយកឡានអត់ប្រើសាំងទៅលក់នៅអឺរ៉ុប

BYD Auto ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំបំផុតរបស់ប្រទេសចិន និងធំបំផុតលំដាប់លេខ២ នៅលើពិភពលោក បានបង្ហាញពីគម្រោងលម្អិត ក្នុងការនាំយករថយន្តរបស់ខ្លួនទៅលក់នៅអឺរ៉ុប។

ជាការបោះជំហ៊ានដំបូងចូលក្នុងអឺរ៉ុប BYD បានជ្រើសរើសយកប្រទេសន័រវែស ធ្វើជាទីផ្សារសម្រាប់រថយន្តអគ្គិសនីរបស់ខ្លួន ដោយនាំយករថយន្តម៉ូដែល BYD Tang EV600 ទៅលក់នៅទីនោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត SUV អត់ប្រើសាំងខាងលើ អាចបើកបរបានចម្ងាយរហូតដល់ទៅ ៥២០គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង។ Tang EV600 បំពាក់កញ្ចប់អាគុយកម្លាំង ៨២,៨គីឡូវ៉ាត់ម៉ោង មានកម្លាំងសរុប ២៤២សេះ។

យ៉ាងណាក៏ដោយ ក្រុមហ៊ុន BYD នឹងប្រកាសតម្លៃរបស់រថយន្តខ្លួន នៅពេលចេញលក់ជាផ្លូវការ នាចុងឆ្នាំនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម