[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្ត Toyota RAV4 Dark Side ជាមួយការឌីស្សាញបែបអនាគត Futuristic គ្រោងនឹងដាក់បង្ហាញចេញជាផ្លូវការនៅឯពិព័រណ៍ Tokyo Auto Salon 2025 ដែលធ្វើឡើងនៅក្នុងខែមករា ឆ្នាំ ២០២៥ នៅប្រទេសជប៉ុន ។
Toyota មិនទាន់បង្ហាញព័ត៌មានច្រើនអំពីគំរូរថយន្តនេះទេ បើតាមរូបភាព teaser បានបង្ហាញពីផ្នែកខាងក្រៅមានការឌីស្សាញខុសពីម៉ូដែល RAV4 ទូទៅរបស់ Toyota ។ លើសពីនេះ ក៏មានជម្រើសកញ្ចប់ The RAV4 Outdoor lifestyle Package ដែលបានធ្វើឲ្យប្រសើរឡើងនៅការបើកបរបែប Off-road ។
RAV4 Dark Side Performance គឺជាគំរូរថយន្ត concept ដែលមើលទៅដូចមកពីអនាគតកាល ដោយរបាំងការពារភុកទំហំធំ ក៏ដូចជារន្ធខ្យល់ទំហំធំ និងចង្កៀងឌីស្សាញបែប Unique រួមទាំងដំបូល roof-rack និងថាសកង់ប្រភេទ all-terrain tires ផងដែរ ៕