Volkswagen បើករោងចក្រកែច្នៃអាគុយឡានអគ្គិសនី ដំបូងបង្អស់របស់ខ្លួន

ក្រុមហ៊ុន Volkswagen Group សង្ឃឹមថានឹងកែច្នៃឡើងវិញនូវវត្ថុធាតុដើម រហូតដល់ ៩០ ភាគរយ នៃអាគុយរបស់វានាពេលអនាគត ហើយបានបោះជំហានដំបូងក្នុងបេសកកម្មនោះ ជាមួយនឹងការបើករោងចក្រដំបូងរបស់ខ្លួន សម្រាប់កែច្នៃអាគុយរថយន្តអគ្គិសនី នៅទីក្រុង Salzgitter ប្រទេសអាល្លឺម៉ង់។

ដូចដែលអ្នកបានដឹងហើយថា អាគុយលីចូមអ៊ីយ៉ុង (lithium-ion batteries) ត្រូវការវត្ថុធាតុដើមជាច្រើន ដែលភាគច្រើនពិបាករក និងត្រូវការថាមពលច្រើនសម្រាប់ជីកយក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា រោងចក្រខាងលើនោះ នឹងកែច្នៃអាគុយដែលអាចប្រើជាធម្មតានៅក្នុងផ្នែកផ្សេងទៀត។ ក្រុមហ៊ុន Volkswagen បានគូសបញ្ជាក់រួចហើយនូវផែនការមួយចំនួន ដែលខ្លួនមានសម្រាប់ប្រើអាគុយឡើងវិញដូចជា នៅក្នុង mobile charging banks ជាដើម។

ទោះយ៉ាងណា រោងចក្រនេះនឹងដោះស្រាយជាមួយអាគុយ បន្ទាប់ពីវាត្រូវបានប្រើហើយ ដោយយកវត្ថុធាតុដើម ដូចជា លីចូម (lithium), នីកែល (nickel) ម៉ង់ហ្គាណែស (manganese) និង cobalt៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម