Toyota បញ្ចេញ Yaris Cross Z ប្រើ Hybrid ជិះ ១០០គីឡូម៉ែត្រ ស៊ីសាំងតែ ៣លីត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារប្រទេសជប៉ុន បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota Yaris Cross Z Urbano ប្រភេទកូនកាត Hybrid ជាមួយតម្លៃលក់ចាប់ពី ២១ ០២០ ដុល្លារ ដល់ ២២ ៦៤០ ដុល្លារ ។

រថយន្តនេះ ដំណើរការដោយប្រព័ន្ធ dynamic Force Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៣ស៊ីឡាំង និងម៉ូទ័រអគ្គិសនី ១ អាចផលិតកម្លាំងបាន ១១៦ សេះ និងកម្លាំងរមួល ១៤៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ និងមានកម្រិតស៊ីប្រេងខ្ទង់ ៣លីត្រ/១០០ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ មានប៉ាណាមុខរាងជាសំណាញ់ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុង ទទួលការរចនានៅផ្នែកខាងក្រៅថ្មី អេក្រង់កំសាន្តត្រូវបានផ្លាស់ប្តូរថ្មី ដែលអាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto ប្រព័ន្ធ navigation system ព្រមទាំងទទួលបានកញ្ចប់ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense System ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម