Toyota បញ្ជាក់ច្បាស់ហើយ អ្នកកុម្ម៉ង់ទិញឡាន Land Cruiser ស៊េរីថ្មីត្រូវចាំដល់៤ឆ្នាំ

[ទីផ្សារបរទេស] កាលពីខែកញ្ញាកន្លងទៅមានដំណឹងចចាមអារ៉ាមថាអ្នកដែលកុម្ម៉ង់ទិញរថយន្ត Land Cruiser ស៊េរីថ្មីជាបន្តបន្ទាប់ ត្រូវរង់ចាំរហូតដល់៤ឆ្នាំទើបទទួលបានរថយន្ត។

ត្បិតថាជារឿងមិនគួរឲ្យជឿ ប៉ុន្តែលើវិបសាយផ្លូវការរបស់ Toyota ជាភាសាជប៉ុន បានបង្ហោះសារសូមអភ័យទោសដល់អតិថិជន និងបានបញ្ជាក់ថាការដែលត្រូវរង់ចាំរហូតដល់៤ឆ្នាំគឺជារឿងពិត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងសារសូមអភ័យទោស Toyota បាននិយាយថារថយន្ត Land Cruiser ទទួលបានការគាំទ្រយ៉ាងខ្លាំងទាំងនៅជប៉ុន និងនៅជុំវិញពិភពលោក ហើយប្រសិនបើកុម្ម៉ង់ទិញរថយន្តនេះពេលនេះ អតិថិជននឹងត្រូវរង់ចាំរហូតដល់៤ឆ្នាំឯណោះ

គួរដឹងថា Land Cruiser ស៊េរីថ្មីទទួលបានការចាប់អារម្មណ៍ខ្លាំងពីអតិថិជននៅជុំវិញពិភពលោកក៏ដោយសារវាត្រូវបានផ្លាស់ប្ដូររូបរាងថ្មីជាលើកដំបូង ក្រោយប្រើប្រាស់រូបរាងចាស់អស់ជាង១០ឆ្នាំ ហើយក៏មានផ្លាស់ប្ដូរប្រព័ន្ធម៉ាស៊ីនថ្មីដែលកាន់តែសន្សំសំចៃលើសមុនថែមទៀត៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម