Toyota Land Cruiser 300 ឆ្នាំ២០២២ ចេញលក់នៅអូស្ត្រាលី តម្លៃត្រឹមខ្ទង់ ៦ម៉ឺនដុល្លារ

Toyota បានប្រកាសចេញលក់រថយន្ត Land Cruiser 300 ស៊េរីឆ្នាំ២០២២ របស់ខ្លួនជាផ្លូវការ នៅក្នុងប្រទេសអូស្ត្រាលី ដោយផ្តល់ជម្រើស ៦ ម៉ូដែល ជាមួយនឹងតម្លៃចាប់ពីខ្ទង់ ៦៥ ០០០ដុល្លារ ដល់ ១០០ ០០០ដុល្លារ។

ចំពោះទីផ្សារប្រទេសអូស្ត្រាលី គ្រប់ម៉ូដែល Land Cruiser 300 ថ្មីទាំងអស់ នឹងប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,៣លីត្រ twin-turbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣០៤សេះ និងកម្លាំងរមួល ៧០០ញ៉ូតុនម៉ែត្រ។ បើប្រៀបធៀបជាមួយនឹងម៉ាស៊ីនទំហំ ៨ស៊ីឡាំងចាស់ វាមានកម្លាំងខ្លាំងជាងដល់ទៅ ៣៦សេះឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាមិញ ម៉ាស៊ីនថ្មីនេះក៏បានដំណើរការជាមួយនឹងប្រអប់លេខថ្មីដែរ គឺ អូតូ ១០វគ្គ ដែលល្អសម្រាប់ការបើកបរ Off-road និងសន្សំសំចៃជាងមុន។

អាស្រ័យលើម៉ូដែល វាមានបំពាក់អេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ, កុងទ័រទំហំ ៧អ៊ីញ និង កៅអីអង្គុយ ៧ ក៏ដូចជាប្រព័ន្ធ Toyota Safety Sense ដែលរួមមានទាំងមុខងារ autonomous emergency braking with nighttime pedestrian detection, cyclist detection (daytime), intersection turn assist, steering assist និង Dynamic Radar Cruise Control ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម