ក្រុមហ៊ុន Toyota នឹងនាំយករថយន្តចំនួន ១មុឺនគ្រឿងបន្ថែមទៀត ចូលទៅទីផ្សារប្រទេសអូស្ត្រាលី ដើម្បីត្រៀមទប់លំហូររបស់ឡានចិន

ក្រុមហ៊ុន Toyota ប្រចាំប្រទេសអូស្ត្រាលី នឹងធ្វើការវាយបកទប់ទល់ទៅនឹងការវាយលុកយ៉ាងគំហុក របស់ក្រុមហ៊ុន BYD តាមរយៈការនាំចូលបន្ថែមនូវរថយន្ត ៣ម៉ូឌែលពេញនិយមរបស់ខ្លួនចំនួន ១០ ០០០គ្រឿងទៀត ក្នុងនោះរួមមាន RAV4, HiLux និង bZ4X ចូលមកទីផ្សារប្រទេសអូស្ត្រាលី។

Toyota opens the tap to 10,000 more RAV4, HiLux, and bZ4X for Australiaការត្រៀមខ្លួនបែបនេះ ស្របពេលដែលក្រុមហ៊ុន BYD កំពុងក្លាយជាប្រធានបទដែលគេនិយាយតៗគ្នាពេញទីក្រុង ជុំវិញការប្រើប្រាស់កប៉ាល់ដឹកជញ្ជូនផ្ទាល់ខ្លួន ក្នុងការដឹកជញ្ជូនរថយន្តប្រហែល ៥ ០០០ គ្រឿងត្រង់ពីប្រទេសចិនមកកាន់ប្រទេសអូស្ត្រាលីនោះ។ ងាកទៅមើលក្រុមហ៊ុន Toyota ក៏នឹងបង្ហាញពីឥទ្ធិពល និងសាច់ដុំលំដាប់សកលរបស់ខ្លួន ដោយនាំចូលរថយន្តក្នុងចំនួនច្រើនជាងការដឹកជញ្ជូនរបស់ BYD រហូតដល់ទៅទ្វេដង ឲ្យបានមុនដាច់ឆ្នាំនេះ។ 

ការធ្វើបែបនេះ គួរតែអាចជួយកាត់បន្ថយរយៈពេលរង់ចាំយកឡានសម្រាប់អតិថិជន ព្រមទាំងជួយរក្សាស្ថិតិនៃការលក់ប្រចាំឆ្នាំរបស់ក្រុមហ៊ុន Toyota នៅក្នុងប្រទេសអូស្ត្រាលី ឲ្យស្ថិតនៅពីលើកម្រិត ២០០ ០០០ គ្រឿងដដែល ដើម្បីបន្តគ្រងតំណែងជាម៉ាកយីហោរថយន្តលំដាប់កំពូលប្រចាំប្រទេសអូស្រ្ដាលីមិនឱ្យបាត់បង់ឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota opens the tap to 10,000 more RAV4, HiLux, and bZ4X for Australiaជាមួយគ្នានេះក្រុមហ៊ុន Toyota ប្រចាំប្រទេសអូស្ត្រាលី មិនទាន់បានបញ្ជាក់លម្អិតអំពីការបែងចែកចំណែកនៃរថយន្តចំនួន ១០ ០០០ គ្រឿងនេះ ថាតើម៉ូដែល RAV4, HiLux និង bZ4X មានចំនួនប៉ុន្មានគ្រឿងក្នុងមួយម៉ូឌែលនោះទេ ប៉ុន្តែបើផ្អែកលើប្រជាប្រិយភាពដ៏ខ្លាំងក្លារបស់ម៉ូឌែពីរដំបូងច្បាស់ណាស់ RAV4 និង HiLux អាចនឹងមានចំនួនច្រើន ខណៈវត្តមានរបស់រថយន្ត SUV អគ្គិសនីសុទ្ធ bZ4X អាចនឹងមានចំនួនតិចតួចជាងគេនៅក្នុងចំណោមនោះ។

Toyota opens the tap to 10,000 more RAV4, HiLux, and bZ4X for Australiaជុំវិញករណីនេះលោក John Pappas អនុប្រធានផ្នែកលក់ ទីផ្សារ និងប្រតិបត្តិការសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុន Toyota ប្រចាំប្រទេសអូស្ត្រាលី បានមានប្រសាសន៍ថា ការកើនឡើងនូវការផ្គត់ផ្គង់រថយន្តនេះ គឺជាសញ្ញាណដ៏ល្អមួយ សម្រាប់ឥទ្ធិពលរបស់ផ្នែកចែកចាយក្នុងស្រុកទៅកាន់កម្រិតសកល។

លោក Pappas បានបញ្ជាក់បន្ថែមថា៖ “ការកើនឡើងនៃការផ្គត់ផ្គង់នេះ គឺជាព័ត៌មានដ៏រីករាយបំផុតសម្រាប់អតិថិជន និងតំណាងចែកចាយរបស់យើង។ វាបានឆ្លុះបញ្ចាំងឲ្យឃើញពីភាពជាដៃគូដ៏រឹងមាំ ដែលយើងមានជាមួយក្រុមហ៊ុន Toyota ក្នុងកម្រិតសកល ដើម្បីផ្តល់អាទិភាពខ្ពស់ដល់ទីផ្សារប្រទេសអូស្ត្រាលី។

Toyota PressRoomអ្វីដែលសំខាន់លោកបានសង្កត់ធ្ងន់ថា៖ រថយន្តដូចជាម៉ូដែល HiLux គឺនៅតែជាជម្រើសដ៏សំខាន់មិនអាចខ្វះបាន សម្រាប់ប្រជាជនអូស្ត្រាលីជាច្រើន ខណៈពេលដែលម៉ូឌែល RAV4 នៅតែបន្តនាំមុខគេនៅក្នុងផ្នែករថយន្តប្រភេទ SUV ដោយសារតែភាពបត់បែនប្រវត្តិសាស្ត្រក្នុងការប្រើប្រាស់ ភាពងាយស្រួលនិងអារម្មណ៍ល្អក្នុងការបើកបរ ព្រមទាំងប្រសិទ្ធភាពសន្សំសំចៃរបស់វា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម