Toyota អាចនឹងឈប់ផលិតរថយន្តម៉ាស៊ីនចំហេះខាងក្នុង ដោយសារភាពជោគជ័យរបស់ម៉ាស៊ីន Hybrid

[បរទេស] យោងតាមគេហទំព័រ Bloomberg បាននិយាយថា ក្រុមហ៊ុនផលិតរថយន្ត Toyota កំពុងពិចារណាផែនការដើម្បីបញ្ចប់ខ្សែផលិតកម្មម៉ាស៊ីនចំហេះក្នុងរបស់ខ្លួន ដោយសារតែភាពជោគជ័យរបស់ក្រុមនៅក្នុងផ្នែកម៉ាស៊ីនកូនកាត់ hybrid នៅទីផ្សារសហរដ្ឋអាមេរិក។

លោក Gill Pratt ដែលជាប្រធានអ្នកវិទ្យាសាស្ត្ររបស់ក្រុមហ៊ុន Toyota បាននិយាយថា “នៅសហរដ្ឋអាមេរិកកំពុងមានការពិចារណាដោយក្រុមហ៊ុន Toyota ទាក់ទងនឹងលទ្ធភាពនៃការបញ្ឈប់ការផលិតរថយន្តម៉ាស៊ីនចំហេះខាងក្នុងសម្រាប់អតិថិជននៅទីនោះ” ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ក្រុមហ៊ុន Toyota ធ្លាប់បានជ្រើសរើសវិធីសាស្រ្ត “ពហុមុខងារ” ដោយផ្តល់នៅប្រភេទផ្សេងគ្នាជាច្រើននៃខ្សែថាមពល អាស្រ័យលើតម្រូវការរបស់អតិថិជននៅក្នុងទីផ្សារនីមួយៗ ចាប់ពីម៉ាស៊ីនចំហេះក្នុង, រថយន្តកូនកាត់ Hybrid, រថយន្តដែលប្រើថាមពលអ៉ីដ្រូសែន ដល់រថយន្តអគ្គិសនីសុទ្ធ។

តែទោះយ៉ាងណាក៏ដោយ នៅពេលអនាគតដ៏ខ្លីខាងមុខនេះ រថយន្តរបស់ក្រុមហ៊ុនផលិត Toyota ទាំងអស់ដែលលក់នៅទីផ្សារសហរដ្ឋអាមេរិកនឹងអាចមានតែរថយន្តប្រភេទកូនកាត់ Hybrid, រថយន្តអគ្គិសនីសុទ្ធ EV ឬរថយន្តអាគុយអ៉ីដ្រូសែន HEV ប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម