Toyota Alphard និង Toyota Vellfire គ្រោងនឹងចេញលក់នៅប្រទេសថៃខែក្រោយនេះហើយ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅប្រទេសថៃ គ្រោងនឹងធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota Alphard និង Toyota Vellfire ប្រភេទ 40-series នៅខែសីហា ឆ្នាំ ២០២៣ ក្នុងទីផ្សាររបស់ខ្លួន ដោយមានតម្លៃលក់ចាប់ពី ៣៨ ១១៥ ដុល្លារ ដល់ ៦១ ៤០៧ ដុល្លារសម្រាប់ Alphard ខណះតម្លៃចាប់ពី ៤៦ ៦៧៤ ដុល្លារ ដល់ ៦៣ ៩០០ ដុល្លារសម្រាប់ Vellfire ។

រថយន្តទាំង ២ នេះ ផលិតឡើងនៅគ្រោងឆ្អឹង TNGA platform មានប្រវែងតួខ្លួនសរុប ៤ ៩៩៥ ម.ម ទទឹង ១ ៨៥០ ម.ម កំពស់ ១ ៩៣៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០០០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់រថយន្តទាំង២ បានប្រើប្រាស់គំនិតនៃការររចនាឲ្យឈ្មោហថា Forceful x IMPACT LUXURY មានការរចនាពិសេសរាងខ្លួន ដោយនៅផ្នែកខាងមុខ មានបំពាក់ប៉ាណាមួយផ្ទាំងធំ​ ជាប់សងខាងចង្កៀងមុខប្រភេទ LED មុខងារទម្លើងទម្លាក់ដោយស្វ័យប្រវត្តិ ខណះ Vellfire មានភាពស្ព័រជាងជាមួយកាងបឹតខ្យល់ទំហំធំ  ភាពខុសគ្នារវាងទាំងពីរត្រូវគឺនៅផ្នែងក្រោយ ទាក់ទងទៅនឹងចង្កៀង និងកាង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងត្រូវបានរចនាឡើងផ្តល់ផាសុកភាព ប្រណិតភាព និងពោរពេញទៅដោយបច្ចេកវិទ្យាទំនើបៗ ដោយនៅលើតាឡូមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ។ លក្ខណះពិសេសផ្សេងទៀតរួមមាន អេក្រង់បង្ហាញលើកញ្ចក់ កៅអីស្រោបដោយស្បែក និងប្រភេទ Captain seat នៅជួរទី២ ដែលរួមបញ្ចូលមុខងារដ៏សំបូរបែប ឧបករណ៍បំពងសំលេងម៉ាក JBL ចំនួន ១៥ ចំនុច និងដំបូលកញ្ចក់ Panoramic moonroof ដាច់ដោយឡែកដើរដោយថាមពលអគ្គិសនីជាដើម ។ លើសពីនេះ ក៏ទទួលបានប្រព័ន្ធសុវត្ថិភាព Toyota Safety Sense ដែលរួមបញ្ចូលនៅមុខងារប្រព័ន្ធសុវត្ថិភាពជាច្រើនទៀតផង ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តទាំង ២ នេះ មានមកជាមួយជម្រើសម៉ាស៊ីនដូចជា

  • ម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ អាចផលិតកម្លាំង ១៨២ សេះ និងកម្លាំងរមួល ២៣៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT និងមានកម្រិតស៊ីសាំងចន្លោះពី ៥ លីត្រ ទៅ ៦ លីត្រ ក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ
  • ម៉ាស៊ីនចំណុះ ២,៤ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ២៧៩ សេះ និងកម្លាំងរមួល ៤៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ
  • ម៉ាស៊ីនកូនកាត់ Toyota hybrid system ដំណើររួមគ្នាជាមួយម៉ាស៊ីនសាំងចំណុង ២,៥ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីមានកម្លាំង ២៥០ សេស ភ្ជាប់ដោយប្រអប់លេខ e-CVT និងមានកម្រិតស៊ីសាំងចន្លោះពី ៥ លីត្រ ទៅ ៦ លីត្រ ក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម