យោងតាមរបាយការណ៍បានមួយលេចចេញកាលពីដើមឆ្នាំកន្លងទៅបានបញ្ជាក់ថា ម៉ូឌែលឆ្នាំ ២០២២ គឺជាឆ្នាំចុងក្រោយនៃរថយន្ត Toyota Avalon មុនពេលត្រៀមបញ្ចប់ជីវិត ខណៈពេល Toyota នឹងផ្តល់អោយអតិថិជនខ្លួននូវរថយន្តប្រភេទ Sedan ចំនួន ២ជម្រើសប៉ុណ្ណោះ គឺ Corolla និង Camry។ ជាក់ស្តែង ម៉ូឌែលឆ្នាំ២០២២ Toyota Avalon ទទួលបានធ្វើការអភិវឌ្ឍន៍បន្តិចបន្តួច ព្រមទាំងបានដកនូវម៉ូឌែល Avalon TRD ផងដែរ។
សម្រាប់ឆ្នាំ២០២២ Toyota បានផ្តល់អោយ Avalon ជាមួយជម្រើសចំនួន ៦ប្រភេទ ដោយរួមមាន XLE, Limited, Touring, XLE Hybrid, XSE Hybrid Nightshade និង Limited Hybrid។ ជាមួយជម្រើសទាំង ៦ម៉ូឌែលនេះ ម៉ូឌែល XSE Hybrid Nightshade គឺជាម៉ូឌែលថ្មីសម្រាប់ឆ្នាំ២០២២ ដែលបានជំនួសម៉ូឌែល Nightshade Edition។
ម៉ូដែលថ្មី XSE Hybrid Nightshade Edition នឹងបង្ហាញខ្លួនជាមួយពណ៌ Midnight Black Metallic, Wind Chill Pearl ឬ Celestial Silver Metallic ។ រថយន្តប្រភេទ Sedan នេះក៏ទទួលបាន ស៊ុមកញ្ចក់សងខាងពណ៌ខ្មៅ, កាងក្រោយពណ៌ខ្មៅ, ដៃទ្វារពណ៌ខ្មៅ, អង់តែនព្រុយឆ្លាមពណ៌ខ្មៅ, កាងលំអរពណ៌ខ្មៅ និងថាសកង់ទំហំ ១៩ អ៊ីញពណ៌ខ្មៅ។
ក្នុងនោះ Nightshade ក៏ទទួលបានប្រព័ន្ធបំពងសំឡេង ១៤ចំនុច រួមមានអេក្រង់ព័ត៌មានកំសាន្ត touchscreen ទំហំ ១០អ៊ីញ ភ្ជាប់ដោយមុខងារ Apple Carplay, Android Auto និង Amazon Alexa។
សម្រាប់រថយន្ត Toyota Avalon ឆ្នាំ២០២២ ដំណើរការដោយម៉ាស៊ីន Hybrid ចំណុះ ២,៥លីត្រ ទំហំ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ អាចផលិតកម្លាំងបាន ២១៥សេះ និងម៉ាស៊ីនចំណុះ ៣,៥លីត្រ V6 ផលិតកម្លាំងបាន ៣០១សេះ៕
Trim | 2022 Price* |
XLE | $37,400 |
XLE Hybrid | $38,375 |
Limited | $43,700 |
Limited Hybrid | $44,675 |
Nightshade Edition | $41,724 |
Touring | $44,100 |