Toyota គ្រោងចេញ C-HR និង Avalon ប្រភេទ Nightshade Special Edition ថ្មី

រថយន្ត Toyota C-HR និង Toyota Avalon ស៊េរីឆ្នាំ២០២១ ទំនងអាចនឹងមានប្រភេទថ្មីមួយទៀតហៅថា Nightshade Special Edition។

ទោះបីជាមានព័ត៌មានតិចតួចអំពីម៉ូដែលពិសេសនេះ ប៉ុន្តែ C-HR និង Avalon នឹងដើរតាមម៉ូដែល Nightshade Special Edition ដែលមានលើរថយន្ត Corolla, Camry, Sienna, 4Runner, Tundra, Tacoma និង Sequoia ដែលមានស្រាប់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ប្រភេទ Nightshade Special Edition នេះ គឺទទួលបានការតុបតែងទាំងផ្នែងខាងក្រៅ និងខាងក្នុង ជាមួយនឹងពណ៌ក្រៅក្រិបតែម្តង មើលទៅគួរឲ្យទាក់ទាញ។

យ៉ាងណាមិញ ប្រសិនបើ C-HR និង Avalon ចេញប្រភេទ Nightshade Special Edition ដែរ នោះ Toyota មានត្រកូល Nightshade មិនតិចជាង ១០ម៉ូដែលឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម